ការវេចខ្ចប់ផលិតផលទឹកដោះគោអាចមានសភាពខុសប្លែកគ្នា ប៉ុន្តែសម្រាប់ផលិតផលដែលខូចទ្រង់ទ្រាយ កំពិត ច្រេះ បែកបាក់ ឬធ្លុះធ្លាយ ទោះបីជាថោក ឬមានកម្មវិធីបញ្ចុះតម្លៃយ៉ាងណាក៏ដោយ អ្នកមិនត្រូវទិញយកមកឲ្យកូនបៅនោះឡើយ ពីព្រោះវាពិតជាងាយនឹងបង្កគ្រោះថ្នាក់ដល់កូនរបស់អ្នកខ្លាំងណាស់។

អ្នកត្រូវប្រាកដថា សំបកកំប៉ុង ឬធុងប្លាស្ទិចទឹកដោះគោកូនរបស់អ្នកមិនមានការខូចខាត ទោះបីជាតាមរបៀបណាក៏ដោយ ដូចជាប្រេះសំបក រហែកត្រា ឬរបកគម្រប។

ហេតុអ្វីវាមានគ្រោះថ្នាក់?

ការខូចទ្រង់ទ្រាយ គឺជាសញ្ញានៃការទុកដាក់មិនបានល្អ ដូច្នេះ វាមិនមានសុវត្ថិភាពសម្រាប់កូនរបស់អ្នកបៅនោះទេ។ ការធ្លុះធ្លាយ ការកំពិត ឬរហែកសំបកកំប៉ុងងាយនឹងធ្វើឲ្យបាក់តេរីជ្រៀតចូលណាស់ ដូច្នេះ ប្រសិនបើអ្នកកូនរបស់អ្នកបៅ វាអាចនឹងបង្កគ្រោះថ្នាក់បាន។

យ៉ាងណាមិញ ក្រៅពីការពិនិត្យទៅលើរូបរាងខាងក្រៅនៃទឹកដោះគោ អ្នកក៏គួរតែស្វែងយល់អំពីប្រភេទនៃទឹកដោះគោដែលមានគុណភាពសម្រាប់កូនតូចរបស់អ្នកផងដែរ។

ថ្ងៃនេះ យើងខ្ញុំសូមណែនាំនូវទឹកដោះគោមួយប្រភេទ ដែលបានដើរតួនាទីយ៉ាងសំខាន់ចំពោះការលូតលាស់របស់កូនអ្នក។

ទឹកដោះគោ Babybio គឺជាទឹកដោះគោសរីរាង្គ (Organic) ដំបូងគេតែមួយគត់ របស់ប្រទេសបារាំង ដែលបាននាំចូល មកកាន់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន Comptoir Europe Pacifique Co, Ltd។ វាជាផលិតផលទឹកដោះគោដ៏ល្បីល្បាញ ដែលមានអាយុកាលជាង ២០ ឆ្នាំមកហើយ។

www.facebook.com/BabybioCambodia

ទឹកដោះគោសរីរាង្គ Babybio ត្រូវបានទទួលស្គាល់ ដោយសហគមន៍អឺរ៉ុប និងក្រសួងសុខាភិបាលបារាំង និងកម្ពុជា ថាជាផលិតផលទឹកដោះគោសរីរាង្គដ៏ល្អ ជួយទារក និងកុមារឲ្យលូតកម្ពស់ បង្កើនភាពចងចាំ ជំនួយភ្នែក ស្បែក និងការលូតលាស់ប្រពន្ធ័សរីរាង្គ និងអវៈយវៈ។ Omega3, DHA, ARA បូកបន្ថែមជាមួយវីតាមីន ជាតិរ៉ែ ជាច្រើនប្រភេទផ្សេងទៀត ហើយជាពិសេស មានជាតិកាកសរសៃ (Fiber) ដែលចម្រាញ់ចេញពីបន្លែស្រស់ សាច់ស្រស់ អាចជួយរក្សាទម្ងន់កុមារឲ្យសមស្រប ទៅតាមអាយុ និងការលូតលាស់ ជាមួយនឹងការបន្ថែមសារធាតុ Bifidus ធម្មជាតិ ដែលអាចជួយសំរួលដល់ប្រពន្ធ័រំលាយអាហារ និងការបន្ទោរបង់ កុមារ និងទារក មិនឲ្យក្ដៀន រាគ និងធ្វើឲ្យបន្ទោរបង់បានទៀងទាត់។

គ្រប់វីតាមីន នៅក្នុងទឹកដោះគោសរីរាង្គ Babybio គឺចម្រាញ់ចេញពីធម្មជាតិ ១០០% សុទ្ឋសាធ។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងទឹកដោះគោសរីរាង្គ Babybio សូមទំនាក់ទំនងទូរស័ព្ទលេខ 078 211111 ឬ 077 200 055៕