ការធ្វើតេស្តវាស់ដង់ស៊ីតេឆ្អឹងត្រូវបានគេធ្វើឡើង ប្រសិនបើអ្នកមានជំងឺពុកឆ្អឹង ដែលជាជំងឺដែលបណ្តាលឲ្យឆ្អឹងក្លាយជាផុយស្រួយ ហើយងាយបាក់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ក្នុងពេលកន្លងមក ជំងឺពុកឆ្អឹងអាចត្រូវបានរកឃើញតែបន្ទាប់ពីអ្នកបានបាក់ឆ្អឹងហើយតែប៉ុណ្ណោះ។ ការធ្វើតេស្តវាស់ដង់ស៊ីតេឆ្អឹងអាចធ្វើឲ្យអ្នកដឹងថា មានហានិភ័យនៃការបាក់ឆ្អឹង មុនពេលដែលវាកើតមានឡើង។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការធ្វើតេស្តដង់ស៊ីតេឆ្អឹង គឺគេប្រើកាំរស្មី X ដើម្បីវាស់ថាតើមានជាតិកាល់ស្យូម និងសារធាតុរ៉ែផ្សេងទៀតប៉ុន្មានក្រាមនៅក្នុងឆ្អឹង។

ការធ្វើតេស្តវាស់ដង់ស៊ីតេឆ្អឹងត្រូវបានធ្វើជាធម្មតានៅលើឆ្អឹង ដែលភាគច្រើនបំផុតទំនងជាងាយបាក់ដោយសារជំងឺពុកឆ្អឹង ដែលរួមមានឆ្អឹងកងខ្នងផ្នែកខាងក្រោម ក្បាលឆ្អឹងភ្លៅជាប់នឹងឆ្អឹងត្រគាក និងឆ្អឹងកំភួនដៃ៕