ពងកោប គឺជាថង់ដែលបំពេញដោយវត្ថុរាវនៅជុំវិញពងស្វាស ដែលបណ្ដាលឲ្យហើមថង់ពងស្វាស ដែលជាថង់ស្បែករលុងៗនៅផ្នែកខាងក្រោមលិង្គ។ វាគឺជារឿងដែលកើតមានច្រើននៅលើទារកទើបនឹងកើត ប៉ុន្តែ ពងកោបភាគច្រើនបានបាត់ទៅវិញដោយគ្មានការព្យាបាលនៅក្នុង១ឆ្នាំដំបូងនៃជីវិត។ ក្មេងប្រុសដែលមានវ័យចាស់បន្តិច និងបុរសពេញវ័យអាចមានពងកោប គឺដោយសារតែការរលាក ឬការរងរបួសនៅក្នុងថងរុំពងស្វាស។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពងកោប ជាធម្មតាមិនមានការឈឺចាប់នោះទេ។ ជាធម្មតា បើមិនមានគ្រោះថ្នាក់ទេនោះ ពងកោប គឺមិនត្រូវការការព្យាបាលណាមួយនោះទេ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានការហើមពងស្វាស សូមទៅជួបវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីរកពីមូលហេតុផ្សេងទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំពោះទារកពងកោបអាចមានការអភិវឌ្ឍតាំងតែពីនៅក្នុងស្បូនម្តាយមកម្លេះ។ ជាធម្មតា ពងស្វាសត្រូវធ្លាក់ចុះពីក្នុងពោះរបស់ទារកចូលទៅក្នុងថង់នៃពង់ស្វាស ដែលអនុញ្ញាត្តឲ្យមានសារធាតុរាវចូលមកតាមនៅជុំវិញពងស្វាស។
ក្នុងករណីភាគច្រើន ថង់នោះនឹងបិទជិត ហើយសារធាតុរាវទាំងនេះនឹងត្រូវបានស្រូបចេញទៅវិញអស់។ ទោះយ៉ាងណា នៅតែមានសារធាតុរាវនៅខាងក្នុងបន្ទាប់ពីថង់ត្រូវបានបិត។ ជាធម្មតា សារធាតុរាវនេះនឹងត្រូវបានស្រូបអស់ក្នុងរយៈពេលមួយឆ្នាំ។
នៅក្នុងករណីខ្លះ ទោះជាយ៉ាងណា ថង់នៅតែបើកចំហរ។ ថង់នៅជុំវិញពងស្វាសអាចផ្លាស់ប្តូរទំហំ ឬដោយសារតែការសង្កត់របស់ពងស្វាសសារធាតុរាវអាចហូរត្រឡប់ចូលទៅក្នុងពោះវិញបាន។
ចំពោះបុរសវ័យចាស់ ពងកោបអាចជាលទ្ធផលនៃការរលាក ឬការរងរបួសនៅក្នុងថងនៃពងស្វាស។ ការរលាក អាចជាលទ្ធផលនៃការឆ្លងមេរោគ៕