ជំងឺរលាកសួត គឺជាការឆ្លងមេរោគដែលធ្វើឲ្យរលាកថង់ខ្យល់នៅក្នុងសួត ដែលអាចប៉ះពាល់សួតម្ខាង ឬទាំងពីរ។ ថង់ខ្យល់អាចបំពេញដោយសារធាតុរាវ ឬខ្ទុះដែលបណ្តាលឲ្យក្អកជាមួយនឹងកំហាក ឬខ្ទុះ គ្រុនក្តៅ ញាក់ និងពិបាកដកដង្ហើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ភាពខុសគ្នានៃពពួកមេរោគដែលមានរួមទាំងបាក់តេរី វីរុស និងផ្សិតអាចបង្កឲ្យមានជំងឺរលាកសួតទាំងអស់។ ភាពធ្ងន់ធ្ងរនៃជំងឺរលាកសួតអាចប្រែប្រួលពីស្រាលទៅគំរាមកំហែងដល់អាយុជីវិត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាធ្ងន់ធ្ងរបំផុតសម្រាប់ទារក និងកុមារ ឬមនុស្សអាយុចាស់ជាង៦៥ឆ្នាំ និងអ្នកដែលមានបញ្ហាសុខភាពទូទៅ ឬមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ជាញឹកញាប់ មនុស្សដែលមានជំងឺរលាកសួតអាចព្យាបាលបានជាសះស្បើយដោយការប្រើថ្នាំ។ ប៉ុន្តែ មនុស្សមួយចំនួនពិសេសអ្នកនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់អាចជួបប្រទះផលវិបាកដូចជា៖
• មានបាក់តេរីនៅក្នុងឈាម ៖ បាក់តេរីដែលចូលទៅក្នុងចរន្តឈាមពីសួតរបស់អ្នកអាចរីករាលដាលការឆ្លងមេរោគនេះទៅសរីរាង្គផ្សេងទៀត ដែលអាចបង្កឲ្យខ្សោយសរីរាង្គទាំងនោះ។
• អាប់សែសួត ៖ អាប់សែកើតឡើង ប្រសិនបើមានខ្ទុះកកើតឡើងនៅក្នុងសួត។ អាប់សែជាធម្មតាត្រូវបានព្យាបាលដោយការប្រើថ្នាំផ្សះ។ ហើយពេលខ្លះការវះកាត់ ឬបង្ហូរខ្ទុះចេញដោយប្រើម្ជុល ឬបំពង់បានដាក់ចូលទៅក្នុងអាប់សែនោះ។
• ទឹកដក់ក្នុងស្រោមសួត ៖ ជំងឺរលាកសួតអាចបណ្តាលឲ្យមានសារធាតុរាវកកើតឡើងនៅក្នុងចន្លោះរវាងស្រទាប់ស្តើងនៃជាលិកាស្រោបសាច់សួត។
• ពិបាកដកដង្ហើម ៖ ប្រសិនបើជំងឺរលាកសួតរបស់អ្នកធ្ងន់ធ្ងរ ឬអ្នកមានជំងឺសួតរ៉ាំរ៉ៃ អ្នកអាចមានបញ្ហានៅក្នុងការដកដង្ហើមឲ្យបានអុកស៊ីសែនគ្រប់គ្រាន់។ អ្នកអាចត្រូវការការព្យាបាលនៅមន្ទីរពេទ្យ និងប្រើម៉ាស៊ីនស៊ប់ខ្យល់ដកដង្ហើមខណៈដែលសួតជាហើយក៏ដោយ៕