ជំងឺខ្លាញ់រំថ្លើម ភាគច្រើនកើតមកពីការប្រើប្រាស់គ្រឿងស្រវឹងច្រើនលើសលប់ពេក។ តែក្រៅពីការញ៉ាំស្រា នៅមានមូលហេតុជាច្រើនទៀត ដែលអាចនាំឲ្យមានខ្លាញ់រំថ្លើមផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាធម្មតា វាត្រូវបានគេមើលឃើញថាច្រើនកើតមាននៅលើមនុស្សដែលលើសទម្ងន់ ឬធាត់ជ្រុល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ថ្លើមដែលមានសុខភាពល្ អគឺគ្មានទេជាតិខ្លាញ់ ឬមានតែបន្តិចបន្ទួចតែប៉ុណ្ណោះ។ មនុស្សភាគច្រើនដែលមានជំងឺខ្លាញ់រំថ្លើមនេះមានតែបរិមាណនៃជាតិខ្លាញ់នៅក្នុងថ្លើមតែបន្តិចបន្តួចតែប៉ុណ្ណោះ ដែលជាធម្មតាមិនបណ្តាលឲ្យមានរោគសញ្ញាណាមួយនោះទេ។
ខ្លាញ់រំថ្លើមខ្លាញ់ គឺជារឿងកើតមានយ៉ាងច្រើននៅក្នុងប្រទេសអង់គ្លេស ដែលបានឆ្លុះបញ្ចាំងពីចំនួនមនុស្សដែលធាត់ ឬលើសទម្ងន់។ វាគឺជាជំងឺមួយប្រភេទនៃថ្លើមដែលកើតមានច្រើនបំផុត ដែលមានប្រមាណជា២៥ទៅ៣០%នៃប្រជាជនដែលរស់នៅក្នុងប្រទេសអង់គ្លេស។
ភាគច្រើន វាមិនបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ ប៉ុន្តែនេះមិនមែនមានន័យថាវាមិនមែនជាស្ថានភាពធ្ងន់ធ្ងរឡើយ ព្រោះថាចំពោះមនុស្សមួយចំនួន ប្រសិនបើជាតិខ្លាញ់មានច្រើនពេក ហើយកាន់តែអាក្រក់នោះនៅទីបំផុតវាអាចនាំឲ្យមានការរលាក និងធ្វើឲ្យក្រិនថ្លើមបាន៕