នៅពេលដែលអ្នកមានការឈាមច្រមុះ សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីបញ្ឈប់ការឈាមច្រមុះនោះ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• អង្គុយអោនឲ្យត្រង់ខ្លួន និងងើយក្បាលទៅមុខបន្តិច។
ចំណាំ៖ សូមកុំងាកក្បាលទៅក្រោយ។ នេះអាចបណ្តាលឲ្យឈាមហូរចូលបំពង់ខ្យល់ និងអាចធ្វើឲ្យអ្នកលេបវាចូល។ ការលេបឈាមចូលអាចធ្វើអោយរលាកក្រពះ និងបណ្តាលឲ្យក្អួត ហើយការក្អួតអាចនឹងធ្វើឲ្យការឈាមច្រមុះនេះកាន់តែអាក្រក់ ឬបណ្តាលឲ្យវាកើតមានជាថ្មីម្តងទៀតបាន។ ស្ដោះវាចេញតាមមាត់ គឺល្អជាងការលេបចូល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ប្រើម្រាមមេដៃ និងដៃចង្អុលខ្ទប់ច្រមុះផ្នែកទន់ឲ្យខ្លាំង។ ការហូរឈាមច្រមុះ ជាធម្មតាកើតមានឡើងនៅក្នុងផ្នែកទន់នៃច្រមុះ
• ស្អំកញ្ចប់ទឹកកកលើច្រមុះ និងថ្ពាល់របស់អ្នក។ ភាពត្រជាក់អាចធ្វើឲ្យសសៃឈាមរួមតូច និងជួយបញ្ឈប់ការហូរឈាមបាន
• សង្កត់លើច្រមុះឲ្យពេញ១០នាទី
• ពិនិត្យមើលថាតើច្រមុះនៅតែហូរឈាមបន្ទាប់ពីសង្កត់១០នាទីឬទេ។ ប្រសិនបើវានៅតែមានហូរឈាម សូមសង្កត់១០នាទីបន្ថែមទៀត។ ភាគច្រើន វានឹងឈប់បន្ទាប់ពី១០ទៅ២០នាទីក្រោយសង្កត់ដោយផ្ទាល់។
• សម្រាកដោយស្ងៀមស្ងាត់ឲ្យបានពីរ បីម៉ោង៕