ស្ត្រីជាម្តាយអាចបរិភោគត្រីបានភាគច្រើនបំផុតនៅពេលដែលអ្នកមានផ្ទៃពោះ ឬបំបៅដោះកូន។ ការបរិភោគត្រី គឺល្អបំផុតសម្រាប់អ្នក និងកូន ដោយសារតែវាគឺជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែជាច្រើន ក៏ដូចជាអាស៊ីតខ្លាញ់អូមេហ្គាបីផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះជាយ៉ាងណា អ្នកគួរតែជៀសវាងការបរិភោគត្រីប្រភេទមួយចំនួន និងកំណត់ចំនួនដែលអ្នកបរិភោគចំពោះត្រីប្រភេទខ្លះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកមានផ្ទៃពោះ ឬកំពុងតែព្យាយាមចង់មានផ្ទៃពោះ អ្នកមិនគួរបរិភោគត្រីមួយចំនួនដូចជាត្រីឆ្លាម ត្រីដាវ និងត្រីសមុទ្រខ្លះនោះទេ។ ប្រភេទត្រីទាំងនេះអាចមានកម្រិតសារធាតុបារ៉តខ្ពស់ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់ទារកដែលកំពុងតែលូតលាស់។
អ្នកក៏គួរជៀសវាងផងដែរ ចំពោះខ្យងឆៅក្នុងអំឡុងពេលមានផ្ទៃពោះ។ នៅពេលដែលអ្នកមានផ្ទៃពោះ ឬកំពុងតែព្យាយាមចង់មានផ្ទៃពោះអ្នកគួរតែកំណត់ការញ៉ាំពពួកត្រីធូណា ព្រោះវាក៏មានកម្រិតបារ៉តខ្ពស់ផងដែរ។ សូមកុំញ៉ាំឲ្យលើសពី១៤០ក្រាមចំពោះត្រីដែរឆ្អិន ឬ១៧០ក្រាមចំពោះត្រីឆៅ។
ចំពោះត្រីដែលមានខ្លាញ់ច្រើន ស្ត្រីមានផ្ទៃពោះក៏គួរកំណត់ការបរិភោគផងដែរ ព្រោះវាមានសារធាតុពុលនៅខាងក្នុង។ អ្នកមិនត្រូវបរិភោគត្រីដែលសម្បូរខ្លាញ់ទាំងស្រុងនោះទេ ព្រោះគុណសម្បត្តិសុខភាពអាចមានលើសពីហានិភ័យ តែមិនត្រូវបរិភោគឲ្យច្រើនជាងបរិមាណដែលបានណែនាំនោះទេ គឺមិនលើសពីពីរត្រីក្នុងមួយសប្តាហ៏៕