ប្រាកដណាស់ វាពិតជាបាន តែទោះជាយ៉ាងណា វាជារឿងដ៏កម្រមួយសម្រាប់ការឆ្លងមេរោគតាមរបៀបនេះ។ របៀបនៃការចម្លង គឺមានផ្លែកៗពីគ្នាដោយអាស្រ័យលើប្រភេទនៃមេរោគ និងប្រភេទនៃសត្វ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកអាចឆ្លងមេរោគបានតាមរយៈទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងសត្វ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាអាចនឹងឆ្លងមេរោគបាន ប្រសិនបើ ៖
• សត្វដែលមានឆ្លងមេរោគខាំ ឬក្រញៅអ្នក
• ប៉ះដោយចៃដន្យជាមួយសារធាតុរាវនៃរាងកាយសត្វដែលមានមេរោគដូចជាឈាម ទឹកមាត់ ទឹកនោម ឬលាមក
• ប៉ះនឹងវត្ថុដែលមានទំនាក់ទំនងជាមួយនឹងសត្វដែលមានឆ្លងជំងឺដូចជាប្រដាប់ដែលសត្វបានលេង
• អ្នកបានដកដង្ហើមចូលនូវដំណក់ទឹកមាត់ពីខ្យល់បន្ទាប់ពីសត្វក្អក ឬកណ្តាស់
• អ្នកបានញ៉ាំអាហារ ឬភេសជ្ជៈដែលបានប៉ះពាល់នឹងសារធាតុរាវនៃរាងកាយសត្វដែលមានឆ្លងមេរោគ
• អ្នកត្រូវបានខាំ ឬទិចដោយសត្វល្អិតដែលបានខាំ ឬទិចសត្វដែលមានជំងឺពីមុន
• អ្នកមានការរយះស្បែក ឬរបួស។
មានប្រភេទសត្វជាច្រើនដែលអាចចម្លងមេរោគដល់មនុស្សបានដែលក្នុងនោះរួមមានដូចជា
• ពពួកសត្វចិញ្ចឹមដូចសត្វឆ្កែ ឆ្មា សត្វស្លាប សត្វអណ្តើក ត្រី និងសេះ
• ជីងចក់ ពស់
• សត្វក្នុងកសិដ្ឋានដូចជាចៀម ជ្រូក ពពែ គោ និងបសុបក្សី
• សត្វព្រៃដូចជាសត្វកញ្ជ្រោង ក្ដាន់ និងសត្វជ្រឹង
• កណ្តុរ
• សត្វល្អិតដូចជាចៃ និងមូស៕