ការចង្អោរ និងក្អួត គឺជារោគសញ្ញាដែលកើតមានទូទៅបំផុត ដែលអាចត្រូវបានបង្កឡើងដោយសារជំងឺជាច្រើន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការចង្អោរ និងក្អួតជាញឹកញាប់បំផុត គឺដោយសារតែការរលាកពោះវៀនដោយសារវីវុស ឬដោយសារការចាញ់កូន។ ថ្នាំជាច្រើនអាចបង្កឲ្យមានការចង្អោរ និងក្អួតបានផងដែរ ដែលមានដូចជាថ្នាំសន្លប់សម្រាប់ការវះកាត់ជាដើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ករណីកម្រការចង្អោរ និងក្អួតអាចមានភាពធ្ងន់ធ្ងរ ឬអាចគំរាមកំហែងដល់អាយុជីវិត។
សូមស្វែងរកការយកចិត្តទុកដាក់ពីគ្រូពេទ្យជាបន្ទាន់ ដោយឲ្យនរណាម្នាក់ជួនអ្នកទៅកាន់មន្ទីរពេទ្យ ប្រសិនបើ៖
• ចង្អោរ និងក្អួតត្រូវបានអមដោយការឈឺចាប់ ឬឈឺក្បាលធ្ងន់ធ្ងរជាពិសេសប្រសិនបើអ្នកមិនធ្លាប់មានការឈឺក្បាលពីមុនទេនោះ។
• អ្នកមិនអាចញ៉ាំ ឬផឹកអ្វីបានក្នុងរយៈពេល១២ម៉ោង ឬកូនរបស់អ្នកមិនអាចញ៉ាំសារធាតុរាវក្នុងរយៈពេលប្រាំបីម៉ោង។
• អ្នកមានរោគសញ្ញានៃការខ្វះជាតិទឹកដូចជាស្រេកទឹកខ្លាំង ស្ងួតមាត់ បត់ជើងតូចតិច ទឹកនោមមានពណ៌លឿងចាស់ ខ្សោយ វិលមុខ ឬស្រាលក្បាលពេលងើបឈរឡើង។
• កំអួតរបស់អ្នកមានឈាមប្រហាក់ប្រហែលនឹងពណ៌កាហ្វេ ឬមានពណ៌បៃតង៕