ក្មេងជំទង់ត្រូវការថាមពល និងសារធាតុចិញ្ចឹមច្រើនដោយសារតែពួកគេកំពុងតែលូតលាស់។ របាយការណ៍កាលពីឆ្នាំ ២០១១ មួយ បានប៉ាន់ប្រមាណថាតម្រូវការថាមពលជាមធ្យមសម្រាប់កូនក្មេងដែលមានអាយុពីអាយុ ១៣ ទៅ ១៨ ឆ្នាំក្នុងមួយថ្ងៃ គឺត្រូវការប្រមាណពី ២៤១៤ គីឡូការឡូរីទៅ ៣១៥៥ គីឡូកាឡូរីសម្រាប់ក្មេងប្រុស និងពី ២២២៣ គីឡូកាឡូរីទៅ ២៤៦២ គីឡូកាឡូរីសម្រាបក្មេងស្រី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះជាយ៉ាងណា តួលេខទាំងនេះគឺគ្រាន់តែជាការណែនាំមួយប៉ុណ្ណោះ។ ចំពោះមនុស្សវ័យក្មេងអាចនឹងត្រូវការថាមពលច្រើន ឬតិចជាងនេះ គឺអាស្រ័យលើកត្តាជាច្រើនដែលរួមទាំងសកម្មភាពរាងកាយដែលពួកគេបានធ្វើផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខណៈដែលបរិមាណនៃការថាមពលដែលក្មេងជំទង់ត្រូវការគឺមានសារៈសំខាន់នោះពួកគេក៏គួរតែបរិភោគអាហារដែលមានតុល្យភាពមានសុខភាពល្អផងដែរ។ របបអាហារមានតុល្យភាពមានសុខភាពល្អសម្រាប់ក្មេងជំទង់គួរតែរួមមានដូចជា ៖
• យ៉ាងហោចណាស់ក៏ត្រូវមានប្រាំប្រភេទខុសៗគ្នានៃផ្លែឈើ និងបន្លែជារៀងរាល់ថ្ងៃ
• អាហារម្សៅដូចជាដំឡូង នំបុ័ង និងបាយ (ជ្រើសយកអង្ករសម្រូបបើអាចធ្វើទៅបាន)
• ផលិតផលដោះគោ និងទឹកដោះគោ (ជ្រើសយកជាតិខ្លាញ់ទាប)
• អាហារមួយចំនួនដែលជាប្រភពដ៏ល្អនៃជាតិប្រូតេអ៊ីនដូចជាសាច់ ត្រី ស៊ុត សណ្តែក។
ក្មេងជំទង់មិនគួរញ៉ាំស្ករ ឬអាហារដែលមានជាតិខ្លាញ់ច្រើនពេកដូចជាបង្អែម នំ ស្ករ និងភេសជ្ជៈដែលមានហ្គាសច្រើនពេកនោះទេ។ អាហារទាំងនេះមានកាឡូរីខ្ពស់ប៉ុន្តែមានផ្ទុកសារធាតុចិញ្ចឹមតិច៕