កញ្ជ្រឹល គឺជាជំងឺឆ្លងដោយវីរុសខ្ពស់មួយ ដែលអាចមានការពិបាកខ្លាំង ហើយពេលខ្លះអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា ឥឡូវនេះវាជារឿងកម្រមួយនៅក្នុងប្រទេសអង់គ្លេស ដោយសារតែប្រសិទ្ធិភាពនៃការចាក់ថ្នាំបង្ការ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណជាម្នាក់ក្នុងចំណោមមនុស្ស ៥០០០ នាក់នៃអ្នកកើតជំងឺនេះនឹងស្លាប់ដែលជាលទ្ធផលនៃផលវិបាកដ៏ធ្ងន់ធ្ងរណាមួយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ផលវិបាកនៃជំងឺកញ្ជ្រឹលទំនងជាកើតមានបន្ថែមទៀតនៅក្នុងក្រុមមនុស្សជាក់លាក់មួយចំនួនដែលរួមមាន ៖
• ទារកមានអាយុតិចជាងមួយឆ្នាំ
• កុមារដែលមានរបបអាហារមិនគ្រប់គ្រាន់
• កុមារដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ដូចជាអ្នកដែលមានជំងឺអេដស៍ ឬអ្នកដែលមានការព្យាបាលជំងឺមហារីកដោយប្រើសារធាតុគីមី
• ក្មេងជំទង់ និងមនុស្សពេញវ័យ។
កុមារដែលមានអាយុលើសពីមួយឆ្នាំ និងមានសុខភាពល្អមានហានិភ័យទាបបំផុតនៃការវិវត្តជាផលវិបាកធ្ងន់ធ្ងរ ដែលផលវិបាកអាចមានដូចជា
• ជំងឺរាគរូស
• ក្អួត
• ការឆ្លងមេរោគនៃត្រចៀកកណ្តាល ដែលអាចបង្កឲ្យមានការឈឺត្រចៀក
• ការឆ្លងមេរោគលើភ្នែក
• ការរលាកនៃប្រអប់សំឡេង
• ជំងឺរលាកសួត ជំងឺរលាកទងសួត
• ប្រកាច់បង្កឡើងដោយគ្រុនក្តៅខ្លាំងពេក៕