បុរសមានដោះធំ គឺជាលក្ខខណ្ឌទូទៅមួយដែលបណ្តាលឲ្យក្មេងប្រុស និងបុរសឡើងហើមដោះ ហើយក្លាយជាធំជាងធម្មតា។ វាជារឿងទូទៅបំផុតកើតមានលើក្មេងប្រុសជំទង់ និងបុរសមានវ័យចំណាស់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីកំណើនជាលិកាសុដន់របស់អ្នក សូមទៅពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។ ប្រសិនជាគ្រូពេទ្យគិតថាការព្យាបាល គឺពិតជាត្រូវការ ការព្យាបាលអាចមានពីរជម្រើស ដែលមានដូចជា ៖
• ការវះកាត់ដើម្បីយកជាលិកាដោះដែលលើសចេញ
• ការប្រើថ្នាំដើម្បីលៃតម្រូវតុល្យភាពនៃអ័រម៉ូន។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

គ្រូពេទ្យរបស់អ្នកអាចពិភាក្សាពីជម្រើសនៃការព្យាបាលជាមួយនឹងអ្នក។ ការវះកាត់ដោះ ជាធម្មតា គឺមិនត្រូវបានធ្វើនោះទេ លុះត្រាតែមានតម្រូវការវេជ្ជសាស្រ្តច្បាស់លាស់សម្រាប់ពួកគេ។

ឧទាហរណ៍ប្រសិនបើអ្នកមានជំងឺដោះធំនេះក្នុងរយៈពេលជាយូរមកហើយ ហើយមិនមានការឆ្លើយតបទៅនឹងការព្យាបាលផ្សេងទៀត ហើយវាបានបណ្តាលឲ្យមានការលំបាក ឬការឈឺចាប់ដែលគ្រូពេទ្យអាចបញ្ជូនអ្នកទៅជួបនឹងគ្រូពេទ្យវះកាត់កែរសម្ភស្សដើម្បីពិភាក្សាអំពីលទ្ធភាពនៃការវះកាត់នេះ។

សូមទៅជូបគ្រូពេទ្យប្រសិនបើតំបន់ដោះមានការឈឺចាប់ខ្លាំង ឬមានដុំ។ ពេលខ្លះដុំនេះអាចត្រូវបានយកចេញ។ វាគឺមិនទាក់ទងទៅនឹងជំងឺមហារីកសុដន់នោះទេ ប៉ុន្តែប្រសិនបើមានការព្រួយបារម្ភអំពីការហើមសុដន់ សូមទៅជួបនឹងគ្រូពេទ្យទើបជាការប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង