ការឈឺជង្គង់ គឺជាបញ្ហាដែលបានជួបច្រើនបំផុតចំពោះមនុស្សគ្រប់វ័យ។ ការឈឺជង្គង់អាចជាលទ្ធផលនៃការរងរបួសដូចជាការរហែកសរសៃពួរ ឬរហែកទ្រនាប់ឆ្អឹងខ្ចី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
លក្ខខណ្ឌវេជ្ជសាស្រ្ត និងជំងឺមួយចំនួនរួមទាំងជំងឺរលាកសន្លាក់ ការលើសអាស៊ីតអ៊ុយរិក និងការឆ្លងមេរោគក៏អាចបណ្តាលឲ្យមានការឈឺចាប់ជង្គង់ផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រភេទជាច្រើននៃការឈឺជង្គង់ស្រាលៗអាចមានការឆ្លើយតបបានយ៉ាងល្អទៅនឹងវិធានការការថែទាំដោយខ្លួនឯង។ ការព្យាបាល និងអបជង្គង់ក៏អាចជួយបន្ថយការឈឺជង្គង់បានផងដែរ។ ទោះជាយ៉ាងណា នៅក្នុងករណីមួយចំនួនជង្គង់របស់អ្នកអាចតម្រូវឲ្យមានការវះកាត់ជួសជុល។
កត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃការមានបញ្ហាជង្គង់រួមមាន ៖
• មានការលើសទម្ងន់
• ភាពមិនធម្មតានៃរចនាសម្ព័ន្ធជាក់លាក់ដូចជាការមានជើងខ្លីមួយចំហៀងអាចធ្វើអោឲ្យអ្នកងាយនឹងមានបញ្ហាជង្គង់
• កង្វះនៃភាពបត់បែននៃសាច់ដុំ
• ការលេងកីឡាមួយចំនួន ៖ កីឡាមួយចំនួនអាចនឹងដាក់បន្ទុកកាន់តែច្រើនថែមទៀតទៅលើជង្គង់របស់អ្នកជាងកីឡាដទៃទៀត
• ការធ្លាប់រងរបួសពីមុន៖ ការមានរបួសលើជង្គង់កាលពីពេលមុនអាចធ្វើឲ្យអ្នកងាយនឹងរងរបួសជង្គង់ម្ដងទៀត៕