ជំងឺមហារីកក្រពះ ជាធម្មតាត្រូវបានរកឃើញនៅពេលដែលបុគ្គលម្នាក់បានទៅជួបគ្រូពេទ្យ ដោយសារតែរោគសញ្ញាដែលពួកគេកំពុងតែមាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើជំងឺមហារីកក្រពះត្រូវបានគេសង្ស័យ ការធ្វើតេស្តមួយចំនួនអាចនឹងត្រូវការដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យនោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាអកុសល ជំងឺមហារីកក្រពះដំណាក់កាលដំបូងកម្រនឹងបណ្តាលឲ្យមានរោគសញ្ញាណាស់។ នេះគឺជាមូលហេតុមួយដែលជំងឺមហារីកក្រពះពិបាកក្នុងការរកឃើញតាំងពីដំណាក់កាលដំបូង។
រោគសញ្ញានៃជំងឺមហារីកក្រពះអាចមានដូចជា ៖
• ថយចុះចំណង់អាហារ
• ស្រកទម្ងន់
• ឈឺពោះ
• មិនស្រួលនៅក្នុងពោះ ហើយជាធម្មតានៅខាងលើផ្ចិត
• មានអារម្មរណ៍ថាមានអ្វីពេញនៅក្នុងពោះផ្នែកខាងលើ បន្ទាប់ពីបរិភោគអាហារតិចតូចសោះ
• ក្រហាយទ្រូង ឬមិនរំលាយអាហារ
• ចង្អោរ
• ក្អួត ដោយមាន ឬមិនមានឈាមមកជាមួយ
• ហើមពោះ ឬមានសារធាតុរាវនៅក្នុងពោះ។
ភាគច្រើនបំផុតនៃរោគសញ្ញាទាំងនេះ គឺទំនងជាត្រូវបានបង្កឡើងដោយរឿងផ្សេងទៀត ជាងជំងឺមហារីកដូចជាមេរោគក្រពះជាដើម។ ពួកវាក៏អាចកើតឡើងជាមួយនឹងប្រភេទដទៃទៀតនៃជំងឺមហារីក។ ប៉ុន្ដែមនុស្សដែលមានបញ្ហាទាំងនេះ ជាពិសេសប្រសិនបើពួកវាមិនបានបាត់ទៅវិញ ឬកាន់តែអាក្រក់ អ្នកគួរតែទៅពិនិត្យជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដូច្នេះមូលហេតុអាចនឹងត្រូវបានរកឃើញ ហើយនឹងមានការព្យាបាល៕