ដុំគីសខ្លាញ់ (lipoma) គឺដុំខ្លាញ់ដែលមានការលូតលាស់យឺត ហើយជាញឹកញាប់ស្ថិតនៅចន្លោះរវាងស្បែក និងស្រទាប់ក្រោមសាច់ដុំរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាញឹកញាប់ ដុំគីសខ្លាញ់ ងាយស្រួលក្នុងការកំណត់ណាស់ ដោយសារតែវាអាចរង្គើបានយ៉ាងងាយស្រួល ដោយគ្រាន់តែអង្រន់នឹងម្រាមដៃតែបន្តិច។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាទន់ៗពេលប៉ះ ហើយជាធម្មតាមិនមានការឈឺចាប់នោះទេ។ អ្នកអាចមានដុំគីសខ្លាញ់ច្រើនជាងមួយកន្លែង។ ដុំគីសខ្លាញ់អាចកើតឡើងនៅគ្រប់អាយុទាំងអស់ ប៉ុន្តែជាញឹកញាប់ វាត្រូវបានរកឃើញក្នុងអំឡុងពេលវ័យកណ្តាល។
ដុំគីសខ្លាញ់មិនមែនជាមហារីកនោះទេ ហើយជាធម្មតា វាមិនមានការបង្កគ្រោះថ្នាក់ឡើយ។ ការព្យាបាលជាទូទៅមិនមានភាពចាំបាច់នោះទេ ប៉ុន្តែប្រសិនបើគីសខ្លាញ់នេះរំខានអ្នកដោយវាមានការឈឺចាប់ ឬត្រូវបានរីកធំ អ្នកប្រហែលជាចង់វះកាត់យកវាចេញ។ ដូច្នេះ គ្រូពេទ្យអាចធ្វើតាមការចង់បានរបស់អ្នកបាន៕