ការហើម បណ្តាលមកពីការលើសសារធាតុរាវនៅក្នុងជាលិការបស់រាងកាយរបស់អ្នក។ ការហើមអាចប៉ះពាល់ដល់ផ្នែកណាមួយនៃរាងកាយរបស់អ្នកតែមានការកត់សម្គាល់ឃើញថាភាគច្រើនវាកើតនៅលើប្រអប់ដៃ ជើង កជើង និងកំភួនជើង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការហើម អាចមកពីការប្រើប្រាស់ថ្នាំ ការមានផ្ទៃពោះ ឬក្រោមស្ថានភាពជំងឺណាមួយដែលជាញឹកញាប់មកពីជំងឺខ្សោយបេះដូង ជំងឺតម្រងនោម ឬជំងឺក្រិនថ្លើមជាដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការប្រើប្រាស់ថ្នាំដើម្បីយកសារធាតុរាវដែលលើសចេញ និងកាត់បន្ថយបរិមាណនៃជាតិអំបិលក្នុងអាហាររបស់អ្នកជាធម្មតាអាចបន្ថយអាការៈហើមនេះបាន។
នៅពេលដែលការហើម គឺជាសញ្ញានៃជំងឺណាមួយនេះវានឹងតម្រូវឲ្យមានការព្យាបាលជំងឺនោះដាច់ដោយឡែកមួយ។
ខាងក្រោមនេះ គឺជាគន្លឹះដែលអ្នកអាចសាកល្បងបាន ៖
• សូមសួរគ្រូពេទ្យរបស់អ្នកអំពីការធ្វើលំហាត់ប្រាណដែលអ្នកអាចធ្វើបាន ដែលអាចកាត់បន្ថយការហើមនេះ
• លើកផ្នែកដែលហើមឲ្យខ្ពស់
• ម៉ាស្សាថ្នមៗតាមវេជ្ជបញ្ជា
• កាត់បន្ថយការទទួលទានអំបិល៕