មនុស្សគ្រប់រូបពិតជាធ្លាប់មានបទពិសោធន៍ក្នុងការឈឺពោះនៅពេលណាមួយជាក់ជាមិនខាន។ ការឈឺពោះអាចមានកម្រិតស្រាល ឬធ្ងន់ធ្ងរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

វាអាចឈឺជាប់ ឬឈឺបាត់ៗ។ ឈឺពោះអាចមានរយៈពេលខ្លី (ស្រួចស្រាវ) ឬកើតមានឡើងជាងច្រើនសប្តាហ៍ ឬខែ (រ៉ាំរ៉ៃ)។ មានមូលហេតុជាច្រើនដែលបណ្តាលឲ្យឈឺពោះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មូលហតុជាច្រើនដូចជាការឈឺពោះមកពីការហើមពោះ ការកន្ត្រាក់សាច់ដុំ គឺមិនធ្ងន់ធ្ងរនោះទេ ខណៈពេលដែលលក្ខខណ្ឌវេជ្ជសាស្រ្តផ្សេងទៀតតម្រូវឲ្យមានការយកចិត្តទុកដាក់បានទាន់ពេលវេលា។

ជាញឹកញាប់ ទីតាំងនៃការឈឺពោះអាចផ្តល់នូវការសន្និដ្ឋានមួយដ៏សំខាន់ ដើម្បីរកបុព្វហេតុរបស់ជំងឺ។ នៅពេលខ្លះទៀត ការឈឺពោះអាចកើតមានឡើងនៅក្នុងទម្រង់ដែលមិនអាចរំពឹងទុកបាន ហើយមូលហេតុរបស់វាគឺមិនច្បាស់លាស់ឡើយ។ យ៉ាងណាក៏ដោយវាជាការមានប្រយោជន៍ក្នុងការគិតអំពីការឈឺចាប់ពោះនៅក្នុងលក្ខខណ្ឌនៃទីតាំងរបស់វា។

លក្ខខណ្ឌដូចខាងក្រោមនេះ ជាញឹកញាប់អាចបណ្តាលឲ្យឈឺពោះផ្នែកខាងលើខាងស្ដាំ៖
• ជំងឺរលាកខ្នែងពោះវៀន
• ការរលាកបំពង់ទឹកប្រមាត់
• ជំងឺប៉ោងពោះវៀន
• ការស្ទះដុំលាមករឹងដែលមិនអាចបន្ទោបង់បាន
• ជំងឺមហារីកថង់ទឹកប្រមាត់
• គ្រួសក្នុងថង់ទឹកប្រមាត់
• ការរលាកស្រទាប់ខាងក្នុងនៃក្រពះ
• ជំងឺរលាកថ្លើម
• ជំងឺក្លនក្រពះទៅក្នុងប្រអប់ទ្រូង
• ការរងរបួស
• ការស្ទះពោះវៀន
• ជំងឺមហារីកតម្រងនោម
• តម្រងនោមមានឆ្លងមេរោគ
• គ្រួសក្នុងតម្រងនោម
• អាប់សែថ្លើម
• ជំងឺមហារីកថ្លើម
• មានការហូរឈាមពីក្នុងថ្លើម
• ជំងឺមហារីកលំពែង
• ជំងឺរលាកលំពែង
• ដំបៅក្រពះ
• ការរលាកជាលិកាដែលនៅជុំវិញបេះដូង
• ការរលាកនៃភ្នាសដែលនៅជុំវិញសួត
• ជំងឺរលាកសួត
• មានការបង្កររោគក្នុងសួត
• ស្ទះកក្រពះ
• ជំងឺមហារីកក្រពះ៕