បញ្ហាខ្សោយតម្រងនោម គឺជំងឺដែលតម្រងនោមមិនអាចច្រោះកាកសំណល់ពីឈាមរបស់អ្នកបាន។ ពេលតម្រងនោមរបស់អ្នកបាត់បង់សមត្ថភាពនៃការច្រោះរបស់វា កាកសំណល់នៃរាងកាយអាចមកកកកុញក្នុងឈាម ហើយសារធាតុគីមីក្នុងឈាមនឹងមានសភាពខុសប្រក្រតី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺខ្សោយតម្រងនោមស្រួចស្រាវមានការវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានម៉ោង ឬពីរបីថ្ងៃ។ ជំងឺខ្សោយតម្រងនោមស្រួចស្រាវ គឺជំងឺដែលកើតមានញឹកញាប់បំផុតនៅលើមនុស្សដែលដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ជាពិសេសនៅលើមនុស្សដែលមានជំងឺត្រូវសង្គ្រោះបន្ទាន់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺខ្សោយតម្រងនោមស្រួចស្រាវអាចមានគ្រោះថ្នាក់ដល់អាយុជីវិត និងតម្រូវឲ្យមានការព្យាបាលដោយយកចិត្តទុកដាក់ខ្លាំងពីសំណាក់គ្រូពេទ្យ។ ទោះជាយ៉ាងណាជំងឺខ្សោយតម្រងនោមស្រួចស្រាវអាចនឹងជាសះស្បើយឡើងវិញ។
ប្រសិនបើអ្នកមានសុខភាពទូទៅល្អ មុខងារនៃតម្រងនោមរបស់អ្នកអាចត្រឡប់មកសភាពធម្មតាវិញបាន។ ជំងឺខ្សោយតម្រងនោមស្រួចស្រាវជាញឹកញាប់មានការលំបាកក្នុងការទស្សន៍ទាយ ឬបង្ការទុកជាមុន។ ប៉ុន្តែអ្នកអាចកាត់បន្ថយកត្តាហានិភ័យរបស់អ្នកបានដោយការយកចិត្តទុកដាក់ថែទាំសុខភាពតម្រងនោម។
សូមព្យាយាមដូចខាងក្រោមនេះ៖
• សូមអនុវត្តតាមការណែនាំដែលមាននៅលើសំបកថ្នាំដែលអ្នកប្រើ ពីព្រោះការប្រើថ្នាំក្នុងកម្រិតខ្ពស់ពេកអាចបង្កើនហានិភ័យនៃជំងឺខ្សោយតម្រងនោមស្រួចស្រាវ។
• សហការជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីដោះស្រាយបញ្ហាតម្រងនោមដែលអ្នកមាន។
• ធ្វើឲ្យជីវិតមានសុខភាពល្អជាអាទិភាព ការរស់នៅសកម្ម បរិភោគបានសមរម្យ របបអាហារប្រកបដោយតុល្យភាព និងញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ប្រសិនបើមិនអាចបញ្ឈប់បានទាំងស្រុងនៅទេ៕