ការមានកម្រិតអាស៊ីតអ៊ុយរិចខ្ពស់ក្នុងឈាម ត្រូវបានកើតឡើងក្នុងអំឡុងពេលនៃការបំបែកសារធាតុភូរីន ដែលមាននៅក្នុងចំណីអាហារជាច្រើន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អាស៊ីតអ៊ុយរីចត្រូវបាននាំចូលទៅក្នុងឈាម ហើយឆ្លងកាត់តម្រងនោមរបស់អ្នកដែលជាកន្លែងដែលវាភាគច្រើនត្រូវបានបញ្ចេញចោលពីរាងកាយរបស់អ្នកតាមរយៈការបត់ជើងតូច។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កម្រិតអាស៊ីតអ៊ុយរិកខ្ពស់ពេកអាចបណ្តាលឲ្យមានជំងឺឈឺសន្លាក់ហ្គោត ប៉ុន្តែមិនមែនមនុស្សគ្រប់រូបដែលមានកម្រិតអាស៊ីតអ៊ុយរិកខ្ពស់ក្នុងឈាមសុត្ធតែមានជំងឺឈឺសន្លាកហ្គោតនោះទេ ហើយក៏មិនមែនគ្រប់គ្នាដែលមានជំងឺឈឺសន្លាក់ហ្គោតសុទ្ធតែមានអាស៊ីតអ៊ុយរិកខ្ពស់ក្នុងឈាមនោះដែរ។
ការមានកម្រិតអាស៊ីតអ៊ុយរិកខ្ពស់ក្នុងឈាមអាចត្រូវបានបង្កឡើង នៅពេលដែលរាងកាយរបស់អ្នកផលិតអាស៊ីតអ៊ុយរិកច្រើនពេក ឬតម្រងនោមរបស់អ្នកមិនអាចបញ្ចេញចោលនូវអាស៊ីតអ៊ុយរិកបានឆាប់គ្រប់គ្រាន់។
កម្រិតអាស៊ីតអ៊ុយរិកខ្ពស់អាចបណ្តាលឲ្យមានការឈឺសន្លាក់ហ្គោតជាញឹកញាប់ ឬវាក៏អាចនឹងមិនបណ្តាលឲ្យមានបញ្ហាផងដែរ។ កម្រិតអាស៊ីតអ៊ុយរិកខ្ពស់ក៏អាចបណ្តាលឲ្យមនុស្សមួយចំនួនមានគ្រួសក្នុងតម្រងនោម ឬមានជំងឺខ្សោយតម្រងនោម។
ហើយមនុស្សមួយចំនួនដែលមានកម្រិតអាស៊ីតអ៊ុយរិកខ្ពស់ក៏អាចមានការលើសសម្ពាធឈាម ជំងឺបេះដូង ឬជំងឺតម្រងនោមរ៉ាំរ៉ៃ ប៉ុន្តែវាមិនច្បាស់លាស់ថាតើវាជាមូលហេតុដោយផ្ទាល់ ឬគ្រាន់តែជាសញ្ញាព្រមានដំបូងនៃលក្ខខណ្ឌទាំងនេះនោះទេ៕