គ្រុនផ្តាសាយ មានការមេរោគឆ្លងខ្ពស់ដែលអាចកើតឡើងចំពោះកុមារ ឬមនុស្សពេញវ័យនៅគ្រប់អាយុ។ វាបានកើតឡើងជាញឹកញាប់នៅក្នុងរដូវរងារដោយសារតែមនុស្សចំណាយពេលវេលាច្រើនក្នុងការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកផ្សេងទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺគ្រុនផ្តាសាយឆ្លងរាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយសារការក្អក កណា្តស់ ឬការប៉ះពាល់។ ជារៀងរាល់ឆ្នាំផលវិបាកនៃជំងឺគ្រុនផ្តាសាយដែលតម្រូវឲ្យមានមនុស្សជាច្រើនត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺដ៏ធ្ងន់ធ្ងរទំនងជាកើតមានច្រើននៅលើមនុស្សរ័យក្មេង មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានបញ្ហាសុខភាពមួយចំនួនដូចជាជំងឺហឺត ឬទម្រង់ផ្សេងទៀតនៃជំងឺសួត។ មានការផ្ទុះឡើងនូវការរីករាលដាលនៃជំងឺគ្រុនផ្តាសាយដែលនាំឲ្យមានការស្លាប់ជាច្រើននៅទូទាំងពិភពលោក។
ការផ្ទុះឡើងនេះបានកើតឡើងនៅពេលដែលទម្រង់ថ្មីនៃមេរោគគ្រុនផ្តាសាយត្រូវបានបង្កើតឡើង (ជាញឹកញាប់មកពីជ្រូក ឬសត្វបក្សី) ហើយមនុស្សបានក្លាយជាឆ្លងជំងឺដោយសារតែពួកគេមិនមានភាពស៊ាំទៅនឹងវីរុសទាំងនោះបាន។
តើពេលណាត្រូវស្វែងរកជំនួយពីគ្រូពេទ្យ?
មនុស្សភាគច្រើនដែលមានជំងឺគ្រុនផ្តាសាយបានជាសះស្បើយក្នុងរយៈពេលពីមួយទៅពីរសប្តាហ៍ដោយមិនត្រូវការការព្យាបាល។ ទោះជាយ៉ាងណាផលវិបាកដ៏ធ្ងន់ធ្ងរនៃជំងឺគ្រុនផ្តាសាយនេះនៅតែអាចកើតឡើង។
សូមទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ប្រសិនបើ ៖
• អ្នកមានអារម្មណ៍ថាមានដង្ហើមខ្លីៗ ឬមានបញ្ហាក្នុងការដកដង្ហើម
• អ្នកមានការឈឺចាប់ ឬមានអារម្មរណ៍ថាធ្ងន់ៗនៅក្នុងទ្រូង ឬពោះ
• អ្នកមានសញ្ញានៃការបាត់បង់ជាតិទឹក ដូចជាវិលមុខពេលងើបឈរ ឬមិននោម
• អ្នកមានអារម្មណ៍ថាភាន់ច្រឡំ
• អ្នកមិនអាចបញ្ឈប់ការក្អួត ឬមិនអាចញ៉ាំសារធាតុរាវឲ្យបានគ្រប់គ្រាន់៕