អ្នកប្រហែលជាធ្លាប់បានឮមកហើយអំពីជំងឺក្លន។ តើអ្នកបានដឹងទេថា តើវាជាជំងឺអ្វី?

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជំងឺក្លន គឺជាជំងឺដែលកើតឡើងនៅពេលដែលជាលិកាទន់ៗ ដែលជាផ្នែកមួយនៃភ្នាសដែលក្រាលនៅក្នុងប្រហោងពោះ ឬជាផ្នែកមួយនៃពោះវៀនជ្រៀតចូលតាមរយៈចំណុចដែលខ្សោយនៅក្នុងសាច់ដុំពោះ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជាលទ្ធផល វាអាចធ្វើឲ្យប៉ោងឡើង នឹងអាចមានការឈឺចាប់ ជាពិសេសនៅពេលដែលអ្នកក្អក ពត់ខ្លួន ឬលើកវត្ថុធ្ងន់ៗ។ ជំងឺក្លន គឺមិនមានគ្រោះថ្នាក់ដោយជំងឺនេះខ្លួនវានោះទេ។ វាមិនធ្វើឲ្យល្អប្រសើរជាងមុន ឬធ្ងន់ធ្រងជាងមុនដោយខ្លួនវានោះទេ តែទោះជាយ៉ាងណា វាអាចនាំឲ្យមានផលវិបាកដែលអាចគំរាមកំហែងដល់អាយុជីវិតបាន។

ចំពោះហេតុផលនេះហើយដែលវេជ្ជបណ្ឌិតរបស់អ្នកអាចផ្តល់ការណែនាំការវះកាត់ដើម្បីដោះស្រាយជំងឺក្លនដែលមានការឈឺចាប់ ឬក្លាយជាធំជាងមុន។ ការវះកាត់ជំងឺក្លន គឺជានីតិវិធីវះកាត់ដែលត្រូវបានគេធ្វើយ៉ាងច្រើនបំផុត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង