អ្នកប្រហែលជាធ្លាប់បានឮមកហើយអំពីរការចាក់ទឹកក្រៅពាង ដែលច្រើនតែសំដៅលើវិធីពន្យារកំណើតតាមបែបបុរាណម្យ៉ាង ដែលអាចការពារមិនឲ្យមានកូនបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាគឺជាការដកលិង្គចេញពីទ្វារមាសឲ្យបានមុនពេលបុរសឈានដល់ចំណុចកំពូល ឬបញ្ចេញទឹកកាម ហើយបញ្ចេញទឹកកាមនោះនៅខាងក្រៅទ្វាមាស។ តែអ្នកប្រហែលជាមានចម្ងល់ហើយថាតើវិធីនេះមានប្រសិទ្ធយ៉ាងណា? តើគួរប្រើវិធីនេះបន្តទៀតដែរឬទេ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សារធាតុរាវដែលបញ្ចេញមកមុនការបញ្ចេញទឹកកាមអាចមានមេជីវិតឈ្មោលនៅក្នុងនោះដែលមានន័យថា ស្ត្រីម្នាក់អាចមានផ្ទៃពោះបានសូម្បីតែការបញ្ចេញទឹកកាមមិនបានកើតឡើងនៅក្នុងទ្វារមាសក៏ដោយ។
ការដកលិង្គចេញពីទ្វារមាសមុនពេលបាញ់ទឹកកាមនោះ គឺជាផ្នែកមួយនៃវិធីសាស្រ្តបែបចាស់បំផុតនៃការពន្យារកំណើត។ វាមិនត្រូវការរបស់ផ្សេងនោះទេហើយអាចប្រើបានដោយយមិនមានផលប៉ះពាល់។ ប៉ុន្តែការដកនេះ គឺមិនអាចទុកចិត្តបាននោះទេ ហើយវាក៏មិនអាចការពារពីការឆ្លងមេរោគតាមរយៈការរួមភេទបានផងដែរ។
ប្រសិនបើអ្នកកំពុងព្យាយាមដើម្បីការពារការមានផ្ទៃពោះសូមជ្រើសរើសប្រភេទនៃការពន្យារកំណើតដែលអាចជឿទុកចិត្តបានដែលមានជាច្រើនទៀត។ ប្រសិនបើអ្នកមិនប្រាកដពីប្រភេទនៃការពន្យារកំណើតណាមួយដែលល្អបំផុតសម្រាប់អ្នក សូមសួរគ្រូពេទ្យរបស់អ្នក ដើម្បីជួយអ្នកឲ្យយល់ពីជម្រើសទាំងនោះបាន៕