ជំងឺមហារីកស្បែក គឺជាជំងឺដែលកោសិកាមហារីកមានការវិវត្តនៅលើស្បែក។ តែអ្នកប្រហែលជាបានដឹងហើយពីកត្តាមួយចំនួនដែលអាចបង្កឲ្យមានជំងឺនេះ ដែលអាចមានដូចជាការប៉ះនឹងពន្លឺថ្ងៃច្រើនពេក ការប៉ះពាល់នឹងសារធាតុគីមីមួយចំនួន ឬអាចជាកត្តាពូជ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តែជំងឺមហារីកស្បែកមួយចំនួនអាចវិវត្តមកពីប្រជ្រុយលើស្បែករបស់អ្នក។ ប្រជ្រុយគឺជាបន្តុំនៃកោសិកាពណ៌ដែលជាញឹកញាប់បានលេចឡើងតូចៗនៅលើស្បែក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណា ប្រជ្រុយអាចមានពណ៌ផ្សេងៗ និងអាចវិវត្តស្ទើរតែគ្រប់ទីកន្លែងនៅលើខ្លួនរបស់អ្នក។ ប្រជ្រុយភាគច្រើនបំផុត គឺគ្មានការបង្កគ្រោះថ្នាក់នោះទេ ប៉ុន្តែក្នុងករណីកម្រមួយចំនួនប្រជ្រុយអាចក្លាយជាមហារីកបាន។
ការត្រួតពិនិត្យប្រជ្រុយ គឺជាជំហានដ៏សំខាន់មួយក្នុងការស្វែងរកជំងឺមហារីកស្បែកជាពិសេសជំងឺមហារីកស្បែកដែលកាច។ យ៉ាងណាមិញ មិនមែនជំងឺមហារីកស្បែកទាំងអស់សុទ្ធតែមានការវិវត្តពីប្រជ្រុយនោះទេ។ ប្រជ្រុយមួយចំនួនអាចចាប់ផ្តើមកើតឡើងថ្មីនៅលើស្បែក។ លើសពីការពិនិត្យប្រជ្រុយរបស់អ្នក អ្នកអាចចាត់វិធានការដើម្បីការពារខ្លួនអ្នកពីការវិវត្តទៅជាជំងឺមហារីកបាន៕