ប្រសិនបើការវះកាត់របស់អ្នកត្រូវបានកំណត់ពេលតាមសំរួល ហើយមិនមែនជាការវះកាត់បន្ទាន់ទេ នោះវាអាចនឹងយឺតពេលបន្តិច ដោយសារតែអ្នកត្រូវរង់ចាំលទ្ធផលនៃការធ្វើតេស្តឈាមមុននឹងធ្វើការវះកាត់ ហើយអ្នកក៏នឹងចង់ដឹងថា តើអ្វីខ្លះដែលជាបញ្ហានោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រូពេទ្យត្រូវរង់ចាំមើលលទ្ធផលឈាម ដើម្បីពិនិត្យមើលបញ្ហានានាដែលអ្នកកំពុងមាន ដូចជាប្រភេទឈាម ការឡើងគ្រាប់ឈាមស ការរលាក មេរោគថ្លើម ឬអេដស៍ជាដើម។
ឧទាហរណ៍ ការកើនឡើងខ្ពស់នៃអង់ស៊ីមថ្លើម អាចមានន័យថាថ្លើមអ្នកកំពុងតែរងការខូចខាត។ លក្ខណៈ និងទំហំនៃការខូចខាតនឹងត្រូវបានកំណត់មុនពេលសម្រេចចិត្តណាមួយ ព្រោះការខូចខាតថ្លើមអាចបង្កើនហានិភ័យនៃផលវិបាកនៃការវះកាត់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នេះគឺជាហេតុផលមួយដែលការធ្វើតេស្តឈាមនាត្រូវបានស្នើរឲ្យធ្វើរាល់ពេលមុនការវះកាត់។ នៅពេលដែលសរីរាង្គសំខាន់ៗមានជំងឺ ឬមិនមានដំណើរការជាធម្មតាហានិភ័យក្នុងការវះកាត់អាចនឹងកើនឡើង។
អ្នកដែលមានជំងឺប្រចាំកាយ គឺមានហានិភ័យខ្ពស់នៃការមិនឆ្លើយតបបានយ៉ាងល្អទៅនឹងការវះកាត់ជាងអ្នកជំងឺដែលមានសុខភាពល្អ។ ប្រសិនបើការវះកាត់ គឺត្រូវការដាច់ខាតនៅលើសរីរាង្គសំខាន់ណាមួយ ហើយសរីរាង្គដ៏សំខាន់ណាមួយផ្សេងទៀតមានដំណើរការមិនល្អ អ្នកជំងឺគឺស្ថិតក្នុងស្ថានភាពមួយមិនល្ អដែលជាញឹកញាប់វានឹងក្លាយជាការសម្រេចចិត្តមួយដ៏លំបាក៕