ការក្រៀវ គឺជាទម្រង់នៃការពន្យារកំណើតជាអចិន្រ្តៃយ៍មួយ ដែលបុរសធ្វើវានៅពេលដែលពួកគេលែងចង់បានកូនតទៅទៀត។ ចំពោះគូស្វាមីភរិយាដែលក្រៀវ វាអាចជាជម្រើសដែលគ្មានគ្រោះថ្នាក់ និងចំណាយថវិការតិច។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅអាមេរិក មានបុរសប្រមាណជា ៤០០ ០០០ នាក់ដែលបានជ្រើសវិធីពន្យារកំនើតបែបបទនេះជារៀងរាល់ឆ្នាំ នោះបានបង្ហាញថា វានៅតែជាដំណោះស្រាយដ៏ពេញនិយម និងមានប្រសិទ្ធភាពមូយនៃការព្យារកំណើតជាអចិន្រ្តៃយ៍។ អ្នកដែលពិចារណាពីការក្រៀវត្រូវតែយល់ដឹងឲ្យបានច្បាស់ និងដឹងពីភាពធ្ងន់ធ្ងរនៃនីតិវិធីនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើទោះបីជាការក្រៀវអាចនឹងថ្លោះថ្លោយខ្លះក៏ដោយ តែវាមិនតែងតែកើតមាននោះទេ។ ការក្រៀវ គឺល្អសម្រាប់បុរសដែលមានកូនរួច ហើយពួកគេមានបំណងចង់បញ្ឈប់មិនចង់បានកូនតទៅទៀតទេនៅថ្ងៃអនាគត។ បើអ្នកមានបំណងចង់ក្រៀវ អ្នកត្រូវតែជាមនុស្សដែលមានសុខភាពល្អ និងមិនជក់បារី៕