ពោះវៀនលូនចូលគ្ នាគឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលក្នុងនោះ ផ្នែកមួយនៃពោះវៀនបានរុលចូលទៅក្នុងផ្នែកមួយទៀតនៅជាប់គ្នានៃពោះវៀន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាញឹកញាប់ វាធ្វើឲ្យអាហារ ឬសារធាតុរាវមិនអាចឆ្លងកាត់ពោះវៀនបាន។ វាក៏អាចកាត់ផ្តាច់ការផ្គត់ផ្គង់ឈាមទៅផ្នែកមួយនៃពោះវៀនដែលរងផលប៉ះពាល់នេះផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពោះវៀនលូនចូលគ្នាអាចនាំឲ្យធ្លាយពោះវៀន ការឆ្លងមេរោគ និងការស្លាប់របស់ជាលិកាពោះវៀនបាន។
វាគឺជាមូលហេតុទូទៅបំផុតនៃការស្ទះពោះវៀនលើកុមារមានអាយុតិចជាងបីឆ្នាំ។ វាគឺកម្រកើតមាននៅលើមនុស្សពេញវ័យណាស់។ ករណីភាគច្រើននៃមូលហេតុដែលកើតមានលើមនុស្សពេញវ័យ គឺជាលទ្ធផលនៃលក្ខខណ្ឌវេជ្ជសាស្រ្តណាមួយដូចជាការមានដុំសាច់ជាដើម។
ផ្ទុយទៅវិញមូលហេតុនៃករណីភាគច្រើននៃពោះវៀនដែលលូនចូលគ្នានៅលើកុមារ គឺមិនបានដឹងច្បាស់នោះទេ។ សញ្ញាដំបូងនៃការមានពោះវៀនលូនចូលគ្នានៅលើទារកមានសុខភាពល្ អគឺកើតមានភ្លាមៗមួយរំពេច យំខ្លាំងដែលបណ្តាលមកពីការឈឺពោះ។
ទារកដែលមានការឈឺពោះអាចទាញជង្គង់របស់ពួកគេទៅផ្អឹបនឹងទ្រូងនៅពេលដែលពួកគេយំ។ ការឈឺចាប់ គឺមានសភាពឈឺបាត់ៗរៀងរាល់១៥ទៅទៅ២០នាទីនៅលើកដំបូង។ ដំណាក់កាលនៃការឈឺចាប់ទាំងនេះមានរយៈពេលវែង និងកើតឡើងកាន់តែជាញឹកញាប់ទៅៗ។
រោគសញ្ញាដែលកើតមានញឹកញាប់រួមមាន៖
• លាមកលាយជាមួយឈាម និងសំបោរ
• ក្អួត
• មានដុំនៅក្នុងពោះ
• សន្លឹម អស់កម្លាំងខ្លាំង។
ទារកខ្លះមិនមានការឈឺចាប់ជាក់ស្ដែង មិនមានការហូរឈាម ឬមានដុំណាមួយនៅក្នុងពោះនោះទេ។ កុមារធំមួយចំនួនមានការឈឺចាប់ ប៉ុន្តែគ្មានរោគសញ្ញាផ្សេងទៀតនោះទេ៕