ជាធម្មតា ទឹកនោមមានចាប់ពីពណ៌លឿងស្លេកទៅពណ៌លឿងចាស់ ដែលបានមកពីសារធាតុពណ៌ និងកំហាប់របស់ទឹកនោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សារធាតុពណ៌ និងសមាសធាតុផ្សេងទៀតនៅក្នុងអាហារមួយចំនួន និងថ្នាំអាចធ្វើឲ្យទឹកនោមរបស់អ្នកប្តូរពណ៌បាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មើមស្ពៃ ផ្លែបឺរី និងសណ្តែកបារាំង ស្ថិតក្នុងចំណោមនៃអាហារដែលភាគច្រើនទំនងជាធ្វើប៉ះពាល់ដល់ពណ៌របស់ទឹកនោម។ ថ្នាំមានវេជ្ជបញ្ជា និងថ្នាំជាច្រើនទៀតអាចធ្វើឲ្យទឹកនោមមានពណ៌ក្រហម លឿង និងពណ៌ទឹកក្រូច។
ទឹកនោមមានពណ៌មិនប្រក្រតី គឺជាសញ្ញាទូទៅបំផុតនៃការឆ្លងមេរោគក្នុងផ្លូវទឹកនោម។ ពណ៌ទឹកនោមជាធម្មតាប្រែប្រួលដោយអាស្រ័យលើបរិមាណទឹកដែលអ្នកញ៉ាំ។ វត្ថុរាវទៅពង្រាវសារធាតុពណ៌លឿងនៅក្នុងទឹកនោម ដូច្នេះអ្នកញ៉ាំទឹកកាន់តែច្រើននោះទឹកនោមរបស់អ្នកមើលទៅឃើញថ្លា និងមានសុខភាពល្អ។
ពេលដែលអ្នកញ៉ាំទឹកតិចទឹកនោមមានពណ៌ចាស់កាន់តែខ្លាំង។ ការខ្វះជាតិទឹកធ្ងន់ធ្ងរអាចធ្វើឲ្យទឹកនោមមានពណ៌លឿងចាស់។ ប៉ុន្ដែពេលខ្លះទឹកនោមអាចមានពណ៌ខុសឆ្ងាយហួសពីអ្វីដែលជាពណ៌ធម្មតារួមទាំងពណ៌ក្រហម ពណ៌ខៀវ ពណ៌បៃតង ត្នោតចាស់ និងមានពណ៌សកករៗ៕