វិធីសាស្ត្រគេងឲ្យបានលក់ស្រួលអំឡុងពេលមានផ្ទៃពោះ

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការមានពោះធំ និងការឈឺចង្កេះនានា អាចធ្វើអ្នកពិបាកគេងអំឡុងពេលមានផ្ទៃពោះ។
ក្រុមគ្រូពេទ្យជំនាញបានបង្ហាញពីវិធីសាស្ត្រមួយចំនួន ដើម្បីជួយឲ្យអ្នកគេងលក់បានស្រួលអំឡុងពេលមានផ្ទៃពោះ ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • ចៀសវាងផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ប្រសិនបើអ្នកចង់ផឹកវា សូមផឹកវាតែពេលព្រឹក ឬពេលថ្ងៃត្រង់
  • ប៉ុន្មានម៉ោងមុននឹងគេង សូមកុំផឹកទឹក និងកុំញ៉ាំអាហារច្រើនពេក
  • បង្កើតទម្លាប់នៃការគេង និងក្រោកពីគេងឲ្យបានដូចគ្នា
  • រំលងការធ្វើលំហាត់ប្រាណមុននឹងចូលគេង
  • សង្កត់ជើងទល់នឹងជញ្ជាំងប្រសិនបើអ្នកមានការរមួលក្រពើ ឬឈឺឡើងរមួលក្រពើ
  • ប្រសិនបើគ្រូពេទ្យនិយាយថាវាមិនអីទេនោះ សូមហាត់យូហ្គាជារៀងរាល់ថ្ងៃដើម្បីជួយគ្រប់គ្រងស្ត្រេស។