វាមិនមានការធ្វើស្ថិតិថាតើ ភាគរយប៉ុន្មាននៃចំនួនប្រជាជនមានក្លិនដកដង្ហើមមិនល្អនោះទេ។ នេះដោយសារតែជាធម្មតា ការស្រាវជ្រាវពឹងផ្អែកតែលើនរណាម្នាក់ប្រាប់ថាតើពួកគេគិតថាតើពួកគេមានខ្យល់ដកដង្ហើមិនល្អ និងអាចមិនត្រឹមត្រូវ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ប្រហែល៨០%នៃក្លិនដកដង្ហើមមិនល្អបណ្តាលមកពីប្រភពនៃមាត់ធ្មេញ។ ដង្កូវស៊ីធ្មេញ ឬជំងឺនៃអញ្ចាញធ្មេញអាចនាំឲ្យខ្យល់ដកដង្ហើមមិនល្អ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បញ្ហាសុខភាពទូទៅក៏អាចបណ្តាលឲ្យខ្យល់ដកដង្ហើមមិនល្អផងដែរ។ ពួកវាអាចរួមមានជំងឺទឹកនោមផ្អែម ជំងឺថ្លើម ការឆ្លងមេរោគនៅនឹងផ្លូវដង្ហើម និងការមានជំងឺរលាកទងសួតរ៉ាំរ៉ៃ។

អ្នកនឹងត្រូវជួបជាមួយនឹងគ្រូពេទ្យ ដើម្បីមើលថាតើមានការចាល់អាស៊ីតក្រពះ ការស្ងួតមាត់រ៉ាំរ៉ៃ និងបញ្ហាសុខភាពដទៃទៀតដែលបណ្តាលឲ្យមាត់មានក្លិនមិនល្អឬយ៉ាងណា៕