ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន ដែលអ្នកអាចធ្វើបាន ដើម្បីការពាររោគគាំងបេះដូង ៖

  • សូមញ៉ាំអាហារស្រស់ៗ និងធម្មជាតិ
  • ញ៉ាំផ្លែឈើ និងបន្លែជារៀងរាល់ថ្ងៃ
  • បង្កើនការញ៉ាំអាស៊ីតខ្លាញ់អូមេហ្គា៣ដោយការញ៉ាំត្រី និងបន្លែបៃតងឲ្យបានច្រើន
  • (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ផឹកទឹក តែ អាហារដែលមិនមានជាតិខ្លាញ់ និងស្រាក្រហម (តិចជាង២កែវក្នុងមួយថ្ងៃចំពោះបុរស និងតិចជាងមួយកែវចំពោះស្ត្រី)
  • ញ៉ាំសាច់ស្រស់ដូចជាសាច់ត្រី និងសាច់បក្សី
  • (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
  • ចៀសវាងអាហារដែលមានខ្លាញ់សុទ្ធ និងកំណត់ការញ៉ាំខ្លាញ់ នេះមានន័យថា ចៀសវាងញ៉ាំអាហារបំពង សាច់ក្រក និងសាច់បីជាន់ជាដើម
  • កំណត់ការញ៉ាំអាហារផ្អែម ពីព្រោះអាហារផ្អែម គឺជាអាហារដែលត្រូវបានបង្កើតជាមួយនឹងស្ករដែលបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម។ ហើយកម្រិតខ្ពស់នៃជាតិស្ករនៅក្នុងឈាមនឹងភ្ញោចឲ្យលំពែងបង្កើនការបញ្ចេញអាំងស៊ុយលីន។ កម្រិតអាំងស៊ុយលីនខ្ពស់ត្រូវបានគេជឿថាបណ្តាលឲ្យឡើងទម្ងន់ ក៏ដូចគ្នាជាការឡើងរឹងសរសៃឈាមអាកទែ ដែលបង្កើនគ្រោះថ្នាក់លើបេះដូង។
  • ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង