១. ពេលអ្នកលាងកន្លែងសម្ងាត់ ដាច់ខាត ត្រូវលាងពីមុខ ទៅក្រោយ ដើម្បីកាត់បន្ថយការឆ្លងមេរោគ។
២. ផ្លាស់ប្តូរសំឡីអនាម័យ ឲ្យបានញឹកញាប់ ហើយប្រើប្រាស់ផលិតផល ដែលមានគុណភាព និងស្តង់ដារត្រឹមត្រូវ។
៣. បន្ទាប់ពីរួមភេទរួច ត្រូវសម្អាតវាឲ្យស្អាតល្អ មិនមែនគ្រាន់តែលាងឲ្យតែបាននោះទេ ប្រយ័ត្នឆ្លងជំងឺកាមរោគ។
៤. ចូរប្រើប្រាស់ក្រដាសអនាម័យ ក្រោយពេលចេញពីបង្គន់ ហើយមិនត្រូវប្រើក្រណាត់ ឬសំពត់កខ្វក់ជូតឡើយ។
៥. លាងសម្អាតដោយទឹកក្តៅឧណ្ហ ដើម្បីសម្លាប់បាក់តេរីខ្លះ និងបំបាត់ក្លិនអាក្រក់ផងដែរ។
៦. ផ្លាស់ប្តូរខោទ្រនាប់ ឲ្យបានញឹកញាប់ ដើម្បីការពារការសើម និងក្លិនមិនល្អ។
៧. ស្លៀកខោអាវធូររលុង ដើម្បីឲ្យមានខ្យល់ចេញចូល និងកាត់បន្ថយការសើម។
៨. ញ៉ាំអាហារដែលល្អ សម្រាប់សុខភាពស្ត្រី ដូចជា ម្នាស់ ក្រេនបឺរី ទំពាំងបាយជូរ ពីព្រោះ វាក៏អាចកាត់បន្ថយក្លិន និងធ្វើឲ្យប្រដាប់ភេទអ្នកមានសុខភាពល្អផងដែរ៕
ពត៌មានប្រចាំថ្ងៃ ៨ ចំណុច ដើម្ប...
៨ ចំណុច ដើម្បីថែរក្សាទ្វារមាសឲ្យមានសុខភាពល្អ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855