រោគសញ្ញាជាធម្មតាចាប់ផ្តើមមាននៅ ៤ ទៅ ៦ ថ្ងៃក្រោយពីឆ្លងមេរោគ និងមានរយៈពេលលើសពី ១០ ថ្ងៃនោះរួមមាន ៖
- ក្តៅខ្លួនខ្លាំង
- ឈឺក្បាលខ្លាំង
- ឈឺពីក្រោយភ្នែក
- ឈឺសន្លាក់ និងសាច់ដុំ
- ចង្អោរ
- ក្អួត
- កន្តួលក្រហមដែលលេចចេញ ៣ ទៅ ៤ ថ្ងៃ ក្រោយពីចាប់ផ្តើមគ្រុនក្តៅ
- ហូរឈាមតិចតួច (ដូចជាឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ឬងាយជាំ)។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រោគសញ្ញាមួយចំនួន គឺស្រាល និងអាចត្រូវបានច្រលំទៅនឹងជំងឺផ្តាសាយ ឬការឆ្លងមេរោគវីរុសដទៃទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កុមារតូចៗ និងអ្នកដែលមិនធ្លាប់កើតជំងឺនេះពីមុន ទំនោរជាស្រាលជាងកុមារធំៗ និងមនុស្សពេញវ័យ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាធ្ងន់ធ្ងរអាចវិវត្តមាន។
បញ្ហាធ្ងន់ធ្ងរទាំងនេះរួមមានជំងឺគ្រុនឈាមដែលហូរឈាមខ្លាំង ដែលជាផលវិបាកនៃជំងឺគ្រុនឈាមដែលត្រូវបានសម្គាល់ឃើញដោយគ្រុនក្តៅ ខូចប្រព័ន្ធទឹករងៃ និងសរសៃឈាម ហូរឈាមពីច្រមុះ និងអញ្ចាញធ្មេញ ថ្លើមរីកធំ និងខ្សោយនៃប្រព័ន្ធឈាមរត់។
រោគសញ្ញាអាចវិវត្តបន្តិចម្តងៗទៅជាការហូរឈាមខ្លាំង ស្ហុក និងស្លាប់។ អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ក៏ដូចជាអ្នកដែលមានជំងឺគ្រុនឈាមលើកទីពីរ ត្រូវបានគេជឿថាមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជំងឺគ្រុនឈាមដែលហូរឈាមខ្លាំង៕