ក្រៅពីពណ៌ខ្មៅ និងក្រហមនៃលាមកដែលអាចបង្ហាញថាជាការហូរឈាម និងតម្រូវឲ្យវាយតម្លៃ ពិនិត្យ និងធ្វើការព្យាបាលនោះ ការប្រែប្រួលពណ៌លាមកដទៃទៀត គឺមិនមែនជារឿងបន្ទាន់នោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការបង្ហាញត្រូវបានកំណត់ដោយយោងទៅលើរោគសញ្ញាដទៃទៀតដែលអាចមាន។ស្ត្រីដែលមានផ្ទៃពោះ ជារឿយៗសម្គាល់ថាមានការប្រែប្រួលនៅក្នុងលាមករបស់ពួកគេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
លាមកអាចប្រែជាខ្មៅដោយសារតែថ្នាំគ្រាប់ជាតិដែក។ ជាតិដែក ក៏អាចធ្វើឲ្យលាមកប្រែជាពណ៌បៃតង។ នៅពេលដែលស្បូនរីកធំ និងកើនឡើងសម្ពាធនៅក្នុងអាងត្រគាក ការទល់លាមកអាចកើតមាន និងជំងឺឬសដូងបាតអាចវិវត្ត និងបណ្តាលឲ្យមានឈាមនៅក្នុងលាមក។
ប្រសិនបើមិនមានបញ្ហាអ្វីនោះទេ ជារឿយៗការប្រែប្រួលពណ៌លាមកត្រូវបានបង្កឡើងដោយសារការផ្លាស់ប្តូររបបអាហារ ហើយនឹងត្រឡប់មកធម្មតាវិញក្នុងរយៈពេលប៉ុន្មានថ្ងៃ។
សូមទាក់ទងទៅគ្រូពេទ្ យប្រសិនបើអ្នកមានការប្រែប្រួលពណ៌លាមក ហើយមានមកជាមួយនឹងការក្អួត រាគ គ្រុនក្តៅ ឬឈឺពោះ។
វាជារឿងសំខាន់ដើម្បីចាំថា មនុស្សគ្រប់រូប គឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត៕