ការក្អក គឺជាមធ្យោបាយមួយនៃការកម្ចាត់ចេញសារធាតុពីខាងក្រៅ និងមុយគីសចេញពីសួត និងផ្លូវដង្ហើមខាងលើរបស់កូនអ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការក្អកមានស្លេស ជារឿយៗ គឺមានប្រយោជន៍។ ប៉ុន្តែជួនកាល ការក្អក គឺធ្ងន់ធ្ងរគ្រប់គ្រាន់ក្នុងការប៉ះពាល់ការដកដង្ហើម និងមិនឲ្យកូនអ្នកគេងបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការព្យាបាលនៅផ្ទះអាចជួយពួកឲ្យមានអារម្មណ៍ប្រសើរឡើង នៅពេលដែលពួកគេមានបញ្ហាក្អក។
ការព្យាបាលនៅផ្ទះសម្រាប់កូនក្មេង
- ការពារការខ្វះជាតិទឹក ដោយឲ្យគេញ៉ាំទឹកឲ្យបានច្រើន ៖ ជាតិទឹកអាចជួយពង្រាវស្លេស និងបន្ថយការរលាកបំពង់ក។ ការក្អកស្ងួតឆ្លើយតបទៅនឹងការផឹកទឹកឃ្មុំក្តៅឧណ្ណៗ ឬទឹកក្រូចឆ្មារ (ក្មេងក្រោមបីឆ្នាំមិនគួរញ៉ាំទឹកឃ្មុំនោះទេ)
- លើកក្បាលរបស់គេឲ្យខ្ពស់បន្តិចជាមួយនឹងការគេងលើខ្នើយខ្ពស់ផងដែរនៅពេលយប់ ដើម្បីបន្ថយការក្អកស្ងួត
- សាកល្បងផឹកទឹកសេរ៉ូក្អក ដើម្បីបន្ថយការរលាកបំពង់ក
- ប្រើម៉ាស៊ីនដែលនាំឲ្យសើមហើយស្ងួត ដើម្បីបន្ថែមភាពសើមទៅក្នុងខ្យល់
- ចៀសវាងការហឺតផ្សែងបារី ឬធូលីដី៕