ជំងឺ និងការឆ្លងរោគលើទារកដែលទើបនឹងកើត ដែលមិនត្រូវបានព្យាបាលត្រឹមត្រូវ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដោយសារតែរាងកាយ និងសរីរៈរបស់ទារកឆ្លងកាត់ការវិវត្តយ៉ាងលឿន ការរំខាននានានៅក្នុងដំណើរការនេះអាចនាំឲ្យមានផលវិបាកដែលរួមមាន ៖
- បញ្ហាការលូតលាស់
- បញ្ហាសរសៃវិញាណ
- បញ្ហាបេះដូង
- បញ្ហាផ្លូវដង្ហើម
- បញ្ហាអារម្មណ៍
- ក្នុងករណីធ្ងន់ធ្ងរមួយចំនួន ការឆ្លងមេរោគលើទារកដែលទើបនឹងកើតអាចបណ្តាលឲ្យស្លាប់ផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាមួយនឹងប្រព័ន្ធភាពស៊ាំថ្មីផុយស្រួយ ទារកមិនអាចដោះស្រាយបញ្ហាឆ្លងមេរោគនោះបានល្អប្រសើរទេ។
ការកើតមិនគ្រប់ខែ ឬទារកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរពីបាក់តេរី ឬវីរុស ដែលអាចបណ្តាលឲ្យមានជំងឺមួយចំនួននៅពេលដែលកុមារនោះធំ។
ការធ្វើរោគវិនិច្ឆ័យទាន់ពេល ការព្យាបាលបានត្រឹមត្រូវ ការតាមដានយ៉ាងយកចិត្តទុកដាក់ និងការថែទាំទារក គឺរឿងល្អបំផុត៕