ការឈឺចាប់ពេលរមួលក្រពើ អាចកើតមានលើមនុស្សគ្រប់គ្នា ប៉ុន្តែវាទំនងជាកើតមានជាញឹកញាប់លើមនុស្សវ័យចំណាស់ និងអ្នកដែលប្រើប្រាស់កម្លាំង ឬជើងច្រើនពេក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ដើម្បីបង្ការបញ្ហារមួលក្រពើ គ្រូពេទ្យជំនាញបានធ្វើការណែនាំដូចខាងក្រោមនេះ ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • ច្របាច់ថ្នមៗលើជើង ដើម្បីបន្ថយការឈឺ
  • សួរគ្រូពេទ្យថាតើថ្នាំ ដូចជាថ្នាំ statin ឬថ្នាំបញ្ចុះទឹកនោម អាចបណ្តាលឲ្យរមួលក្រពើ ឬយ៉ាងណា
  • សូមប្រាកដថា កម្រិតអេឡិចត្រូលីតរបស់អ្នកគឺធម្មតា ពីព្រោះការថយចុះកម្រិតប៉ូតាស្យូម ម៉ាញ៉េស្យូម ឬកាល់ស្យូមអាចនាំឲ្យរមួលក្រពើ
  • សូមប្រាកដថា ស្រោមជើងរបស់អ្នកគឺមិនតឹងពេកនោះទេ
  • ជ្រើសរើសស្បែកជើងដែលល្អសម្រាប់អ្នក
  • សម្រាប់អ្នកហាត់កីឡា ឬហាត់ប្រាណ សូមកម្តៅសាច់ដុំជើងជាមុនសិន៕