អ្នកអាចមានហានិភ័យនៃបញ្ហាហូរឈាមក្នុងកំឡុងពេលនៃការព្យាបាលដោយសារធាតុគីមី។ ហេតុអ្វីបានជាវាកើតឡើងយ៉ាងដូច្នេះ? តើមានអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបង្ការការហូរឈាម?

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការព្យាបាលដោយសារធាតុគីមីអាចធ្វើឲ្យចុះខ្សោយនូវសមត្ថភាពរបស់ខួរឆ្អឹងក្នុងការផលិតប្លាកែត ដែលជាកោសិកាឈាមមួយប្រភេទដែលជួយបញ្ឈប់ការហូរឈាមដោយវាទៅភ្ជាប់នឹងកន្លែងដែលមានការខូចខាតនៅលើសរសៃឈាម និងជួយដល់ឈាមកកទៅជាដុំៗ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

នៅពេលដែលអ្នកមានកម្រិតប្លាកែតទាបពេក អ្នកនឹងងាយក្នុងការហូរឈាម និងឡើងជាំលើស្បែក។

សូមប្រាប់វេជ្ជបណ្ឌិតរបស់អ្នក ឬទៅពេទ្យភ្លាមៗ ប្រសិនបើអ្នកមានសញ្ញាដូចជា៖
• មានការរយះស្បែកដែលចេញឈាមខ្លាំងហួសហេតុ
• ធ្លាក់ឈាមរដូវច្រើន ឬមានរយៈពេលវែងជាងធម្មតា
• មានក្អួតឈាម
• មានពណ៌ខ្មៅ ឬមានឈាមនៅក្នុងលាមក
• ទឹកនោមឡើងពណ៌ក្រហម
• វិលមុខ ឈឺក្បាល ឬមានការផ្លាស់ប្តូរនៃការមើលឃើញ
• មានស្នាមជាំដោយមិនសមហេតុផល
• មានចំណុចក្រហមតូចៗនៅក្រោមស្បែក៕