ការស្ទះអាចម៍ត្រចៀកកើតឡើងនៅពេលដែលអាចម៍ត្រចៀកកកកុញនៅក្នុងត្រចៀករបស់អ្នក ឬបានក្លាយទៅជាពិបាកក្នុងការលាងសម្អាតដោយវិធីធម្មជាតិរបស់វា។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អាចម៍ត្រចៀក គឺជាផ្នែកមួយដ៏មានប្រយោជន៍ ហើយធម្មជាតិនៃការការពាររាងកាយ។ វាការពាររន្ធត្រចៀករបស់អ្នកដោយយកភាពកខ្វក់ចេញ និងបន្ថយកំណើននៃបាក់តេរី។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

វានឹងមិនត្រូវបានគេដឹងថា ហេតុអ្វីបានជាមនុស្សមួយចំនួនជួបប្រទះការស្ទះនេះ ឬហេតុអ្វីបានជាការស្ទះនេះជាញឹកញាប់កើតឡើងនៅក្នុងត្រចៀកតែម្ខាងឡើយ។

ប្រសិនបើក្រដាសត្រចៀករបស់អ្នកមិនមានរហែក ឬមានរន្ធនៅក្នុងវាទេ វិធានការព្យាបាលដោយខ្លួនឯងទាំងនេះអាចជួយអ្នកក្នុងការយកអាចម៍ត្រចៀកដែលរារាំងរន្ធត្រចៀកនេះចេញបាន៖

• ធ្វើឲ្យអាចម៍ត្រចៀកទន់ ៖ ប្រើថ្នាំបន្តក់ត្រចៀកមួយចំនួនសម្រាប់ទារកដែលមាន ជាតិប្រេងបន្តក់ចូលទៅក្នុងរន្ធត្រចៀករបស់អ្នកពីរដងក្នុងមួយថ្ងៃ តែមិនឲ្យលើសពី បួនទៅប្រាំថ្ងៃ។ រួចជូតសម្អាតឲ្យបានស្អាតល្អ។

• សំងួតរន្ធត្រចៀក ៖ ចូរសំងួតផ្នែកខាងក្រៅត្រចៀកថ្នមៗជាមួយនឹងកន្សែង ឬប្រើម៉ាស៊ីនសំងួតសក់៕