ដំណេក គឺជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងភាពតានតឹង និងការធ្វើការជ្រើសរើសដើម្បីមានសុខភាពល្អ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីទទួលបានដំណេកប្រកបដោយការសម្រាកគ្រប់គ្រាន់ សូមអនុវត្តតាមគន្លឹះទាំងនេះ៖
ការគេង គឺជាជាពេលវេលាដែលខួរក្បាល និងរាងកាយបង្កើតថាមពលឡើងវិញសម្រាប់ថ្ងៃថ្មីមួយផ្សេងទៀត។ មនុស្សភាគច្រើនមិនទទួលបានការគេងបានគ្រប់គ្រាន់ឡើយ។ ភាពតានតឹង និងតម្រូវការជារៀងរាល់ថ្ងៃអាចមានផលប៉ះពាល់អវិជ្ជមានដល់ការគេងរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទាំងការគេងតិចពេក ឬច្រើនពេកអាចធ្វើឲ្យលំបាកណាស់ក្នុងដំណើរការមុខងាររាងកាយបានល្អបំផុត។ ការគេងបានល្អប្រសើរ ហើយក្រោកឡើងដោយមានអារម្មណ៍ថាបានសម្រាកគ្រប់គ្រាន់ គឺត្រូវអនុវត្តតាមដំបូន្មានដូចខាងក្រោមនេះ៖
• បរិភោគអាហារ (ជាពិសេសអាហារពេលល្ងាច) នៅពេលដូចគ្នាជារៀងរាល់ថ្ងៃហើយយ៉ាងហោចណាស់ពីរទៅបីម៉ោងមុនពេលចូលគេង។
• គេងថ្ងៃឲ្យមានកំណត់ត្រឹម ៣០ នាទីដែលយ៉ាងហោចណាស់ប្រាំមួយទៅប្រាំបីម៉ោងមុនពេលចូលគេងពេលយប់។
• រស់នៅឲ្យបានសកម្ម សកម្មភាពនីមួយៗ គឺសុទ្ធតែល្អ។ ត្រូវមានសកម្មភាពពី ២០ ទៅ ៣០ នាទីក្នុងមួយថ្ងៃយ៉ាងហោចណាស់បួនទៅប្រាំមួយម៉ោងមុនពេលចូលគេង។
• កម្រិតការទទួលទានជាតិកាហ្វេអ៊ីន និងជៀសវាងវាបន្ទាប់ពីថ្ងៃត្រង់។
• ចូលគេងនៅពេលដូចគ្នាជារៀងរាល់យប់ ហើយក្រោកឡើងក៏នៅពេលវេលាដូចគ្នាជារាល់ព្រឹក សូម្បីតែនៅថ្ងៃចុងសប្តាហ៍៕