តើអ្នកធ្លាប់បានដឹងអ្វីខ្លះពីជំងឺមហារីកពងស្វាស? តើការកើតមានជំងឺនេះអាចនាំឲ្យអ្នកជំងឺមិនអាចមានកូនមែនដែរឬទេ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺមហារីកពងស្វាស អាចតម្រូវឲ្យមានការព្យាបាលដោយការវះកាត់យកពងស្វាសចេញ។ ក្នុងករណីភាគច្រើន ការវះយកពងស្វាសចេញមិនបង្កឲ្យមានបញ្ហាផ្លូវភេទក្នុងរយៈពេលវែង ឬធ្វើឲ្យអ្នកមិនមានកូនបាននោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉ុន្តែ ប្រសិនបើអ្នកមានបញ្ហាទាំងនេះមុនពេលធ្វើការព្យាបាលការវះកាត់ វាអាចនឹងធ្វើឲ្យបញ្ហាដែលមានស្រាប់របស់អ្នកកាន់តែអាក្រក់។ ការព្យាបាលផ្សេងទៀតសម្រាប់ជំងឺមហារីកអាចធ្វើឲ្យអ្នកក្លាយជាអារ (មិនអាចមានកូន) បាន។
អ្នកប្រហែលជាចង់គិតពីការសន្សំមេជីវិតឈ្មោលនៅក្នុងធនាគារមេជីវិត។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានសំណួរ ឬការព្រួយបារម្ភអំពីបញ្ហាផ្លូវភេទ ឬថាតើអ្នកអាចមានកូនបានដែរឬទេ។ បុរសមួយចំនួនជ្រើសរើសវិធីដើម្បីទទួលយកពងស្វាសសិប្បនិមិត្ត។ គ្រូពេទ្យវះកាត់ដាក់ពងស្វាសសិប្បនិម្មិតនៅក្នុងស្រ្កូតូម ដើម្បីរក្សារូបរាងធម្មជាតិនៃប្រដាប់ភេទ។
មិនដូចប្រភេទផ្សេងទៀតជាច្រើននៃជំងឺមហារីកទេ ជំងឺមហារីកពងស្វាសភាគច្រើនបានរីកលូតលាស់យឺត និងឆ្លើយតបយ៉ាងល្អទៅនឹងការព្យាបាល ដូចជាការព្យាបាលដោយប្រើសារធាតុគីមី និងការព្យាបាលដោយកាំរស្មី។ ប៉ុន្តែ ការព្យាបាលទាំងនេះអាចបណ្តាលឲ្យមានផលប៉ះពាល់មួយចំនួន៕