លំពែង គឺជាសរីរាង្គក្រពេញដែលមានរាងវែងហើយសំប៉ែត ដែលស្ថិតនៅពីក្រោយក្រពះនៅផ្នែកខាងលើនៃពោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
លំពែងមាននាទីផលិតអង់ស៊ីមដែលជួយដល់ការរំលាយអាហារ និងពពួកអ័រម៉ូនដែលជួយគ្រប់គ្រងកម្រិតជាតិស្ករ (គ្លុយកូស) នៅក្នុងរាងកាយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺរលាកលំពែងស្រួចស្រាវមានន័យថា រោគសញ្ញាបានលេចឡើងភ្លាម និងមានរយៈពេលខ្លី។ ចំណែកឯជំងឺរលាកលំពែងរ៉ាំរ៉ៃ គឺជាជំងឺរលាកលំពែងដែលបានកើតឡើងក្នុងរយៈពេលច្រើនឆ្នាំ។ ករណីស្រាលនៃជំងឺរលាកលំពែងអាចនឹងបាត់ទៅវិញដោយគ្មានការព្យាបាល ប៉ុន្តែ ករណីធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យមានផលវិបាក ដែលអាចគំរាមកំហែងដល់អាយុជីវិតអ្នក។
រោគសញ្ញានៃជំងឺរលាកលំពែងអាចប្រែប្រួលដោយអាស្រ័យលើប្រភេទរបស់វា។ រោគសញ្ញានៃជំងឺរលាកលំពែងស្រួចស្រាវរួមមាន ៖
• ឈឺពោះផ្នែកខាងលើ
• ឈឺពោះដែលចាក់ទៅខ្នង
• ឈឺពោះដែលកាន់តែអាក្រក់បន្ទាប់ពីបរិភោគអាហារ
• ចង្អោរ
• ក្អួត
• ឈឺនៅពេលដែលប៉ះនៅលើពោះ។
រោគសញ្ញានៃជំងឺរលាកលំពែងរ៉ាំរ៉ៃរួមមាន ៖
• ឈឺពោះនៅផ្នែកខាងលើ
• ស្រកទម្ងន់
• មានក្លិនខ្លាញ់នៅក្នុងលាមក៕