ការថតអេកូបេះដូង គឺជាការប្រើរលកសំឡេង ដើម្បីផលិតរូបភាពនៃបេះដូង។ ការធ្វើតេស្តនេះបានប្រើជាទូទៅបំផុត ដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិតអាចដឹងបានថាតើបេះដូងរបស់អ្នកលោត និងច្របាច់ឈាមយ៉ាងដូចម្តេច។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រូពេទ្យអាចប្រើរូបភាពដែលបានមកពីការធ្វើអេកូបេះដូងនេះ ដើម្បីបញ្ជាក់ភាពមិនប្រក្រតីជាច្រើនដែលមាននៅក្នុងសាច់ដុំបេះដូង និងប្រឺសបេះដូង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដោយអាស្រ័យលើព័ត៌មានដែលវេជ្ជបណ្ឌិតរបស់អ្នកត្រូវការ មានប្រភេទអេកូជាច្រើនដែលអ្នកអាចធ្វើ។ ប្រភេទនីមួយនៃការធ្វើអេកូអាចមានហានិភ័យមួយចំនួន។ គ្រូពេទ្យអាចស្នើឲ្យមានការធ្វើអេកូបេះដូង ប្រសិនបើគាត់សង្ស័យថាមានបញ្ហជាមួយនឹងប្រឹស ឬប្រអប់បេះដូង ឬសមត្ថភាពរបស់បេះដូងក្នុងច្របាច់ឈាម។
ការធ្វើអេកូបេះដូងក៏អាចត្រូវបានប្រើ ដើម្បីរកបញ្ហាបេះដូងពីកំណើតរបស់ទារក ដែលមិនទាន់កើតបានផងដែរ។ អ្នកមិនត្រូវការរៀបចំពិសេសណាមួយចាំបាច់សម្រាប់ការធ្វើអេកូឆ្លងកាត់ទ្រូងឡើយ។ វេជ្ជបណ្ឌិតអាចគ្រាន់តែស្នើឲ្យអ្នកមិនបរិភោគអាហារពីរ ឬបីម៉ោងមុនពេលថតតែប៉ុណ្ណោះ៕