ជំងឺរលាកថង់ទឹកប្រមាត់ គឺជាការរលាកទៅលើថង់ទឹកប្រមាត់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ថង់ទឹកប្រមាត់ គឺជាសរីរាង្គមានរាងដូចផ្លែពាដែលស្ថិតនៅផ្នែកខាងលើខាងស្តាំនៃពោះ ដែលស្ថិតនៅពីក្រោមថ្លើមបន្តិច។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ថង់ទឹកប្រមាត់ដែលទទួលសារធាតុរាវរំលាយអាហារដែលគេហៅថាទឹកប្រមាត់ ដែលបញ្ចេញចូលទៅក្នុងពោះវៀនតូច។ ក្នុងករណីជាច្រើន ជំងឺរលាកថង់ទឹកប្រមាត់ ត្រូវបានបង្កឡើងដោយសារជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ដែលទៅស្ទះបំពង់ចេញពីថង់ទឹកប្រមាត់។
លទ្ធផលនេះនឹងអាចបង្កឲ្យមានការរលាកបាន។ មូលហេតុដទៃទៀតនៃជំងឺរលាកថង់ទឹកប្រមាត់ រួមបញ្ចូលទាំងបញ្ហាបំពង់ទឹកប្រមាត់ និងដុំសាច់ជាដើម។
ប្រសិនបើមិនមានការព្យាបាលនោះទេ ជំងឺរលាកថង់ទឹកប្រមាត់ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ដូចជាថង់ទឹកប្រមាត់បានក្លាយទៅជារីកធំ ឬរហែក។ នៅពេលដែលធ្វើរោគវិនិច្ឆ័យជំងឺរលាកថង់ទឹកប្រមាត់ គឺតម្រូវឲ្យមានការស្នាក់នៅមន្ទីរពេទ្យ។ សម្រាប់ការព្យាបាលនេះ ជាញឹកញាប់បំផុតមានរួមបញ្ចូលទាំងការវះយកថង់ទឹកប្រមាត់ចេញផងដែរ៕