ការចង្អោរ គឺជារោគសញ្ញាមួយដែលកើតមានជាញឹកញាប់ក្នងជំងឺមួយចំនួន។ សម្រាប់ការចង្អោរទាំងស្រាលទាំងធ្ងន់ធ្ងរ មានវិធីជាច្រើនដែលយើងអាចអនុវត្តនៅផ្ទះបានដើម្បីរក្សាសកម្មភាព ហើយអ្នកអាចធ្វើការពេញមួយថ្ងៃបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះគឺជាវិធីមួយចំនួន ដែលអ្នកអាចយកទៅអនុវត្តបាន៖
• ផ្តល់ឲ្យរាងកាយរបស់អ្នកទទួលបានអ្វីតាមតែត្រូវការ ប្រសិនបើអ្នកកំពុងមានអារម្មណ៍ថាវិលមុខ (ជាញឹកញាប់ វាជាផ្នែកមួយនៃការចង្អោរ) កុំព្យាយាមមិនធ្វើការផ្លាស់ទីច្រើនពេក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• អ្វីដែលសំខាន់បំផុតនោះ គឺរក្សារាងកាយមិនឲ្យដួល។
• ជៀសវាងការអង្គុយនៅក្នុងបន្ទប់ដែលក្តៅ និងជៀសវាងក្លិនស្អុយ។
• ដាក់កង្ហារឲ្យចំមុខ ឬរាងកាយរបស់អ្នក ដែលនេះនឹងជួយកាត់បន្ថយការចង់ក្អួត ហើយនឹងមានអារម្មណ៍ល្អមកវិញ។
• គេងផ្កាប់មុខផ្អឹបនឹងកម្រាលឥដ្ឋក្នុងផ្ធះដែលត្រជាក់។ នេះអាចជាការជួយសម្រាលការ លំបាកបានយ៉ាងល្អ។
• ចេញទៅដើរនៅខាងក្រៅ និងស្រូបយកខ្យល់បរិសុទ្ធ ពេលខ្លះគ្រាន់តែដើរជាមួយនឹង ការស្រូបយកខ្យល់ នឹងជួយអោយរាងកាយរបស់អ្នកមានអារម្មណ៍ប្រសើរជាងមុន។
• ដកដង្ហើមវែងៗ នៅពេលដែលឈឺក្រពះបន្តិចបន្ទួច ការដកដង្ហើមជ្រៅអាចជួយបាន៕