ហេតុអ្វីបានការព្យាបាលមហារីកបណ្តាលឲ្យមានបញ្ហាខ្សោយល្ហិតល្ហៃយ៉ាងនេះ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើអ្នកគួរធ្វើយ៉ាងណា ដើម្បីឲ្យអ្នកមានអារម្មណ៍ប្រសើរជាងមុន?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខួរឆ្អឹង គឺជាកន្លែងបង្កើតកោសិកាឈាម ដែលរួមទាំងកោសិកាឈាមក្រហមផងដែរ។ ការព្យាបាលដោយសារធាតុគីមីអាចធ្វើឲ្យខូចដល់ខួរឆ្អឹងរបស់អ្នក។
សមត្ថភាពរបស់រាងកាយក្នុងការផលិតប្លាកែតដែលជាកោសិកាឈាមមួយប្រភេទដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកំណកឈាមក៏អាចថយចុះផងដែរ ដូច្នេះអ្នកទំនងជាងាយហូរឈាម ដែលក៏ជាហេតុឲ្យមានការថយចុះកម្រិតនៃកោសិកាឈាមក្រហមថែមទៀត។
កោសិកាឈាមក្រហមរបស់អ្នកដែលមានផ្ទុកជាតិប្រូតេអ៊ីន និងជាតិដែក ដែលគេហៅថាអេម៉ូក្លូប៊ីន ដែលមាននាទីចាប់យកអុកស៊ីសែនពីសួតទៅឲ្យរាងកាយរបស់អ្នក។
ភាពស្លេកស្លាំងមានន័យថា អ្នកមានអេម៉ូក្លូប៊ីតិចពេក ដូច្នេះ ផ្នែកខ្លះនៃរាងកាយរបស់អ្នកមិនបានទទួលអុកស៊ីសែនគ្រប់គ្រាន់ទេ ដែលនេះជាមូលហេតុដែលអ្នកមានអារម្មណ៍ថាអស់កម្លាំង និងខ្សោយល្ហិតល្ហៃ៕