សូមសាកល្បងបច្ចេកទេសទាំងនេះ ដើម្បីគ្រប់គ្រងភាពតានតឹង និងដើម្បីប្រឆាំងនឹងការឡើងទម្ងន់ដែលទាក់ទងទៅនឹងភាពតានតឹងទាំងនេះ ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• កត់សម្គាល់សញ្ញាព្រមាននៃភាពតានតឹង ដែលមានដូចជាការថប់បារម្ភ ឆាប់ខឹង និងការឡើងតឹងសាច់ដុំជាដើម។
• មុនពេលអ្នកបរិភោគ សូមសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកញ៉ាំអាហារទាំងនេះ? តើអ្នកពិតជាឃ្លានពិតប្រាកដដែរឬទេ ឬអ្នកមានអារម្មណ៍តានតឹង ឬតប់ប្រមល់?
• បើអ្នកកំពុងបរិភោគដែលអ្នកមិនឃ្លានទាន់តែសោះ សូមស្វែងរកវិធីដើម្បីបញ្ឈប់វា។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• ចូរកុំរំលងមិនញ៉ាំអាហារពេលព្រឹកឡើយ។
• កំណត់ថាអ្វីជាអាហារដែលឆ្ងាញ់សម្រាប់អ្នក និងរក្សាពួកវាមិនឲ្យមាននៅក្នុងផ្ទះ ឬ ការិយាល័យរបស់អ្នក។
• កំណត់សំគាល់ឥរិយាបទ និងទម្លាប់បរិភោគរបស់អ្នក ហើយបន្ទាប់មករកវិធីដើម្បីយកឈ្នះលើវា។
• ត្រូវមានជំនាញដោះស្រាយបញ្ហា ដូច្នេះអ្នកអាចប្រមើលមើលពីបញ្ហាប្រឈម និងដោះស្រាយវាបាន។
• អនុវត្តវិធីធ្វើឲ្យស្ងប់អារម្មរណ៍ ដូចជាយូហ្គា ម៉ាស្សា ឬសមាធិជាដើម។
• ចាប់ផ្តើមការធ្វើលំហាត់ប្រាណ ឬមានសកម្មភាពរាងកាយឲ្យបានទៀងទាត់។
• ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។
• ការលើកទឹកចិត្តពីមិត្តភក្តិ និងក្រុមគ្រួសារ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង