មនុស្សស្រី នៅពេលដែលអ្នកស្ថិតនៅក្រោមភាពតានតឹង អ្នកអាចនឹងពិបាកក្នុងការបរិភោគ ដើម្បីមានសុខភាពល្អ។ ក្នុងកំឡុងពេលដែលភាពតានតឹងខ្លាំង អ្នកអាចនឹងព្យាយាមញ៉ាំដើម្បីបំពេញតម្រូវការនៃអារម្មរណ៍។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ហើយជាពិសេស មនុស្សស្រីទំនងជាបរិភោគអាហារដែលមានកាឡូរីខ្ពស់ក្នុងកំឡុងពេលមានភាពតានតឹង ដោយសូម្បីតែមិនឃ្លានសោះក៏ដោយ។ ដើម្បីបងា្កការឡើងទម្ងន់ក្នុងអំឡុងពេលមានភាពតានតឹង ហើយកាត់បន្ថយហានិភ័យនៃការធាត់ សូមរកដំណោះស្រាយចំពោះភាពតានតឹងដែលអ្នកមាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកមិនសូវមានភាពតានតឹង អ្នកនឹងអាចគ្រប់គ្រងជីវិតរបស់អ្នកបានកាន់តែងាយស្រួលក្នុងការបរិភោគ និងធ្វើលំហាត់ប្រាណដែលនាំឲ្យមានសុខភាពល្អ។
ប្រសិនបើអ្នកព្យាយាមបច្ចេកទេសក្នុងការគ្រប់គ្រងភាពតានតឹងហើយ ប៉ុន្តែវាហាក់ដូចជាមិនត្រូវបានធូរស្បើយ សូមពិចារណាស្វែងរកជំនួយតាមរយៈការផ្តល់ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសចិត្តវិទ្យា៕