ការបាត់រដូវ ដែលបណ្តាលមកពីការមានផ្ទៃពោះ មិនចាំបាច់ទទួលការព្យាបាលនោះទេ ប៉ុន្តែ ក្នុងករណីមួយចំនួនខាងក្រោមនេះ ការព្យាបាល ពិតជាមិនអាចចៀសផុតបាននោះទេ។
ការព្យាបាលទាំងនោះ មានដូចជា ៖
- ការផ្លាស់ប្តូររបបអាហារ និងការហាត់ប្រាណ ដើម្បីបញ្ចុះគីឡូ (សម្រាប់មូលហេតុ ដែលបណ្តាលមកពីការធាត់)
- ការផ្លាស់ប្តូររបបអាហារ ដើម្បីឡើងគីឡូ (សម្រាប់ការបាត់រដូវ ដោយសារការស្រកទម្ងន់ខ្លាំងពេក)
- រៀនពីវិធីគ្រប់គ្រងស្ត្រេស និងភាពតានតឹង
- ការព្យាបាលដោយអ័រម៉ូន ក្រោមវេជ្ជបញ្ជា
- ការវះកាត់ ជាករណីកម្រ៕