អ្នកប្រហែលជាធ្លាប់មានបទពិសោធន៍ហើយ ពេលខ្លះកំពុងតែធ្វើដំណើរតាមដងផ្លូវ ឬនៅសុខៗស្រាប់តែមានសំរាម ឬកំទេចកំទីអ្វីមួយចូលភ្នែករបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកអាចព្យាយាមយកវាចេញ ឬពឹងឲ្យមិត្តភក្តិជួយយកវាចេញ។ ខាងក្រោមនេះ គឺជាវិធីត្រឹមត្រូវមួយ ដែលអ្នកគួរអនុវត្ត ពេលមានសំរាមចូលភ្នែករបស់អ្នក ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• លាងសម្អាតដៃឲ្យបានស្អាតជាមុនសិន
• ព្យាយាមយកវាចេញពីភ្នែករបស់អ្នកដោយប្រើទឹកស្អាត ឬទឹកសេរ៉ូមប្រៃ (ប្រើកែវតូចស្អាត ហើយដាក់គែមឆ្អឹងប្រឡង់ភ្នែករបស់អ្នកពីលើវា)
• វិធីមួយទៀត ដើម្បីយកវាចេញពីភ្នែក គឺទៅងូតទឹក ហើយបាញ់ទឹកក្តៅឧណ្ឌៗទៅលើថ្ងាសទៅស្រក់លើភ្នែកដែលមានអ្វីចូលនោះ ខណៈពេលដែលភ្នែកនៅតែបើក
• ចូរកុំព្យាយាមយកវត្ថុនោះចេញ បើវាបានកប់ក្នុងគ្រាប់ភ្នែក
• ចូរកុំញីភ្នែក
• ចូរកុំព្យាយាមយកវត្ថុដ៏ធំមួយ ដែលធ្វើឲ្យការបិទភ្នែកមានការលំបាកចេញ៕
បើមិនអាចដោះស្រាយបាន ចូរប្រញាប់ទៅពេទ្យភ្នែកជាបន្ទាន់៕