ចេក គឺជាផ្លែឈើដែលភាគច្រើនត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយពេញពិភពលោក សម្រាប់ហេតុផលដ៏ល្អៗមួយចំនួន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចេក ជាផ្លែឈើដែលមានពណ៌លឿង មានរាងកោង និងសម្បូរទៅដោយអាហារូបត្ថម្ភ ហើយងាយស្រួលក្នុងការបរិភោគ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អត្ថប្រយោជន៍ខាងសុខភាពនៃផ្លែចេកមានរាប់មិនអស់ ដែលក្នុងនោះ បេះដូង ក៏អាចទទួលបានផលប្រយោជន៍ពីផ្លែចេកបានផងដែរ។
ជាតិសរសៃ ប៉ូតាស្យូម វីតាមីន C និង B ដែលមាននៅក្នុងផ្លែចេកទាំងអស់នេះសុទ្ធតែទ្រទ្រង់ដល់សុខភាពបេះដូង។ ការបង្កើនការទទួលទានប៉ូតាស្យូម និងបន្ថយការទទួលទានសូដ្យូម (អំបិល) គឺជាការផ្លាស់ប្តូររបបអាហារដ៏មានសារៈសំខាន់បំផុត ដែលមនុស្សអាចធ្វើបាន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង នេះបើយោងតាមលោកវេជ្ជបណ្ឌិត Mark Houston ដែលជាសាស្រ្តាចារ្យរងផ្នែកវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Vanderbilt និងជានាយកនៃវិទ្យាស្ថាននៃជំងឺលើសសម្ពាធឈាមនៅមន្ទីរពេទ្យ Thomas នៃរដ្ឋTennessee។
ការទទួលទានប៉ូតាស្យូមខ្ពស់ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ការពារប្រឆាំងនឹងការបាត់បង់ម៉ាស់នៃសាច់ដុំ ថែរក្សាដង់ស៊ីតេឆ្អឹង និងកាត់បន្ថយនៃការបង្កើតគ្រួសក្នុងតម្រងនោមផងដែរ៕